ព្រះត្រៃបិដក ភាគ ៣៣
[១០៣] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុឃើញរូប ដែលមិនទៀងពិត ថា មិនទៀង ភិក្ខុនោះឈ្មោះថា មានសេចក្តីយល់ឃើញត្រូវ កាលបើភិក្ខុយល់ឃើញត្រូវហើយ រមែងនឿយណាយ។ ការអស់ទៅនៃតម្រេក ព្រោះអស់ទៅ នៃសេចក្តីរីករាយ ការអស់ទៅនៃសេចក្តីរីករាយ ព្រោះការអស់ទៅ នៃតម្រេក ចិត្តដែលរួចស្រឡះហើយ ព្រោះអស់ទៅ នៃសេចក្តីរីករាយ និងតម្រេក ហៅថា រួចស្រឡះដោយប្រពៃ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឃើញវេទនា ដែលមិនទៀងពិត ថា មិនទៀង ភិក្ខុនោះឈ្មោះថា មានសេចក្តីយល់ឃើញត្រូវ កាលបើភិក្ខុយល់ឃើញត្រូវហើយ រមែងនឿយណាយ។ ការអស់ទៅនៃតម្រេក ព្រោះអស់ទៅ នៃសេចក្តីរីករាយ ការអស់ទៅនៃសេចក្តីរីករាយ ព្រោះអស់ទៅ នៃតម្រេក ចិត្តដែលរួចស្រឡះហើយ ព្រោះការអស់ទៅ នៃសេចក្តីរីករាយ និងតម្រេក ហៅថា រួចស្រឡះដោយប្រពៃ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឃើញសញ្ញា ដែលមិនទៀងពិត ថា មិនទៀង។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឃើញសង្ខារ ដែលមិនទៀងពិត ថា មិនទៀង ភិក្ខុនោះឈ្មោះថា មានសេចក្តីយល់ឃើញត្រូវ កាលបើភិក្ខុយល់ឃើញត្រូវហើយ
ID: 636849849472136312
ទៅកាន់ទំព័រ៖