ព្រះត្រៃបិដក ភាគ ៣៣

​រមែង​នឿយណាយ​។​ ​ការ​អស់​ទៅ​ ​នៃ​តម្រេក​ ​ព្រោះ​អស់​ទៅ​ ​នៃ​សេចក្តី​រីករាយ​ ​ការ​អស់​ទៅ​នៃ​សេចក្តី​រីករាយ​ ​ព្រោះ​អស់​ទៅ​ ​នៃ​តម្រេក​ ​ចិត្ត​ដែល​រួច​ស្រឡះ​ហើយ​ ​ព្រោះ​ការ​អស់​ទៅ​ ​នៃ​សេចក្តី​រីករាយ​ ​និង​តម្រេក​ ​ហៅថា​ ​រួច​ស្រឡះ​ដោយ​ប្រពៃ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ឃើញ​វិញ្ញាណ​ ​ដែល​មិន​ទៀង​ពិត​ ​ថា​ ​មិន​ទៀង​ ​ភិក្ខុ​នោះ​ឈ្មោះថា​ ​មាន​សេចក្តី​យល់ឃើញ​ត្រូវ​ ​កាលបើ​ភិក្ខុ​យល់ឃើញ​ត្រូវហើយ​ ​រមែង​នឿយណាយ​។​ ​ការ​អស់​ទៅ​ ​នៃ​តម្រេក​ ​ព្រោះ​អស់​ទៅ​ ​នៃ​សេចក្តី​រីករាយ​ ​ការ​អស់​ទៅ​ ​នៃ​សេចក្តី​រីករាយ​ ​ព្រោះ​អស់​ទៅ​ ​នៃ​តម្រេក​ ​ចិត្ត​ដែល​រួច​ស្រឡះ​ហើយ​ ​ព្រោះ​ការ​អស់​ទៅ​ ​នៃ​សេចក្តី​រីករាយ​ ​និង​តម្រេក​ ​ហៅថា​ ​រួច​ស្រឡះ​ដោយ​ប្រពៃ​។​ ​
 [​១០៤​]​ ​ក្នុង​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​។​បេ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ចំពោះ​រូប​ ​ដោយ​ឧបាយ​ផង​ ​ចូរ​ពិចារណា​តាមពិត​ ​នូវ​រូប​ ​ថា​មាន​សេចក្តី​មិន​ទៀង​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ចំពោះ​រូប​ ​ដោយ​ឧបាយ​ផង​ ​ពិចារណា​ឃើញ​តាមពិត​ ​នូវ​រូប​ ​ថា​មាន​សេចក្តី​
ថយ | ទំព័រទី ១១៨ | បន្ទាប់
ID: 636849849697049177
ទៅកាន់ទំព័រ៖