ព្រះត្រៃបិដក ភាគ ៣៣

​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​បាន​លា​សារីបុត្ត​ហើយ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យើងខ្ញុំ​ ​មិនបាន​លា​ព្រះ​សារីបុត្ត​មាន​អាយុ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​លា​សារីបុត្ត​ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​ព្រោះ​)​ ​សារីបុត្ត​ ​ជា​បណ្ឌិត​ ​ជា​អ្នក​អនុគ្រោះ​ពួក​ភិក្ខុ​ជាស​ព្រហ្មចារី​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគ​ ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​
 [​៧​]​ ​សម័យ​នោះ​ឯង​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​អង្គុយ​នៅ​ក្បែរ​គុម្ព​រៃទឹក​មួយ​ ​មិន​ឆ្ងាយ​អំពី​ព្រះមានព្រះភាគ​។​ ​គ្រានោះ​ឯង​ ​ភិក្ខុ​ទាំងនោះ​ ​ត្រេកអរ​ ​រីករាយ​នឹង​ភាសិត​ ​របស់​ព្រះមានព្រះភាគ​ ​ហើយ​ក្រោក​ចាក​អាសនៈ​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ ​ហើយ​ចូល​ទៅ​រក​ព្រះ​សារីបុត្ត​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ព្រះ​សារីបុត្ត​មាន​អាយុ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ ​ដែល​គួរ​រឭក​ហើយ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ភិក្ខុ​ទាំងនោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​និយាយ​នឹង​ព្រះ​សារីបុត្ត​មាន​អាយុ​ ​យ៉ាងនេះ​ថា​ ​
ថយ | ទំព័រទី ១២ | បន្ទាប់
ID: 636849825894247734
ទៅកាន់ទំព័រ៖