ព្រះត្រៃបិដក ភាគ ៣៣
ការអស់ទៅនៃតម្រេក ព្រោះការអស់ទៅ នៃសេចក្តីរីករាយ ការអស់ទៅ នៃសេចក្តីរីករាយ ព្រោះការអស់ទៅនៃតម្រេក ចិត្តដែលរួចស្រឡះហើយ ព្រោះការអស់ទៅ នៃសេចក្តីរីករាយ និងតម្រេក ហៅថា រួចស្រឡះដោយប្រពៃ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរធ្វើទុកក្នុងចិត្ត ចំពោះវិញ្ញាណ ដោយឧបាយផង ចូរពិចារណាតាមពិត នូវវិញ្ញាណ ថាមានសេចក្តីមិនទៀងផង។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុធ្វើទុកក្នុងចិត្ត ចំពោះវិញ្ញាណ ដោយឧបាយ ពិចារណាតាមពិត នូវវិញ្ញាណ ថាមានសេចក្តីមិនទៀងហើយ រមែងនឿយណាយក្នុងវិញ្ញាណ។ ការអស់ទៅនៃតម្រេក ព្រោះការអស់ទៅ នៃសេចក្តីរីករាយ ការអស់ទៅនៃសេចក្តីរីករាយ ព្រោះការអស់ទៅនៃតម្រេក ចិត្តដែលរួចស្រឡះហើយ ព្រោះការអស់ទៅនៃសេចក្តីរីករាយ និងតម្រេក ហៅថា រួចស្រឡះដោយប្រពៃ។
ចប់ អត្តទីបវគ្គ ទី៥។
ID: 636849850088671576
ទៅកាន់ទំព័រ៖