ព្រះត្រៃបិដក ភាគ ៣៣
ឧបាយវគ្គ
[១០៥] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។ ព្រះមានព្រះភាគ បានត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ សភាវៈដែលប្រកាន់មាំ (នូវខន្ធ៥ ដោយអំណាចតណ្ហា មានះ ទិដ្ឋិ) រមែងមិនរួចផុតស្រឡះឡើយ សភាវៈដែលមិនបានប្រកាន់មាំ (នូវខន្ធ៥ ដោយអំណាចតណ្ហា មានះ ទិដ្ឋិ) ទើបរួចផុតស្រឡះបាន។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណមានរូបជាហេតុ កាលនឹងឋិតនៅ ក៏ឋិតនៅបាន រូបារម្មណ៍ មានរូបជាទីតាំង មានកិរិយាចូលទៅជិត សេពនូវសេចក្តីរីករាយ ដល់នូវសេចក្តីចម្រើន ដុះដាល ធំទូលាយឡើង។បេ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណ មានសង្ខារជាហេតុ កាលឋិតនៅ ក៏ឋិតនៅបាន សង្ខារារម្មណ៍ មានសង្ខារជាទីតាំង មានកិរិយាចូលទៅជិត សេពនូវសេចក្តីរីករាយ ដល់នូវសេចក្តីចម្រើន ដុះដាល ធំទូលាយឡើង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា និយាយយ៉ាងនេះថា អាត្មាអញ បើទុកជាវៀរចាករូប វៀរចាកវេទនា វៀរចាកសញ្ញា វៀរចាកសង្ខារទាំងឡាយហើយ ក៏គង់តែដឹង នូវដំណើរមក ឬដំណើរទៅ ការឃ្លាត
ID: 636849850608831328
ទៅកាន់ទំព័រ៖