ព្រះត្រៃបិដក ភាគ ៣៣

​ឬ​ការ​កើត​ ​ការ​ចម្រើន​ ​ឬ​ការដុះដាល​ធំ​ទូលាយ​ ​របស់​វិញ្ញាណ​បាន​ ​ពាក្យ​នេះ​មិន​សម​ហេតុ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​សេចក្តី​ត្រេកអរ​ក្នុង​រូបធាតុ​ ​ភិក្ខុ​បាន​លះបង់​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​សេចក្តី​ត្រេកអរ​ ​ក្នុង​វេទនា​ធាតុ​ ​ភិក្ខុ​បាន​លះបង់​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​សេចក្តី​ត្រេកអរ​ ​ក្នុង​សញ្ញា​ធាតុ​ ​ភិក្ខុ​បាន​លះបង់​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​សេចក្តី​ត្រេកអរ​ ​ក្នុង​សង្ខារ​ធាតុ​ ​ភិក្ខុ​បាន​ ​លះបង់​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​សេចក្តី​ត្រេកអរ​ ​ក្នុង​វិញ្ញាណ​ធាតុ​ ​ភិក្ខុ​បាន​លះបង់​ហើយ​ ​ព្រោះ​បាន​លះបង់​ ​នូវ​សេចក្តី​ត្រេកអរ​ ​អារម្មណ៍​ក៏​ដាច់​ចេញ​ ​ការ​ ​ទីពឹង​របស់​វិញ្ញាណ​ ​ក៏​មិន​មាន​ ​វិញ្ញាណ​នោះ​ ​បើ​មិន​មាន​ទីពឹង​ហើយ​ ​ក៏​មិន​ដុះដាល​ឡើង​បាន​ឡើយ​ ​សឹង​ផុត​ស្រឡះ​ ​ព្រោះ​មិនបាន​តាក់តែង​ ​នូវ​បដិសន្ធិ​ទៀត​ ​ព្រោះ​ផុត​ស្រឡះ​ហើយ​ ​ក៏​រមែង​តម្កល់​នៅ​ ​ព្រោះ​តម្កល់​នៅ​ហើយ​ ​ក៏​រមែង​ត្រេកអរ​ ​ព្រោះ​ត្រេកអរ​ហើយ​ ​ក៏​រមែង​មិន​តក់ស្លុត​ ​កាលបើ​មិន​តក់ស្លុត​ហើយ​ ​រមែង​បរិនិព្វាន​ដោយខ្លួនឯង​។​ ​ភិក្ខុ​នោះ​ ​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​មគ្គ​ព្រហ្មចរិយៈ​ ​អាត្មាអញ​ក៏បាន​នៅ​រួចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើ​ស្រេចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​
ថយ | ទំព័រទី ១២៣ | បន្ទាប់
ID: 636849850777600981
ទៅកាន់ទំព័រ៖