ព្រះត្រៃបិដក ភាគ ៣៣

 ​[​១០៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បឋវីធាតុ​ ​យ៉ាងណា​ ​វិញ្ញា​ណ​ដ្ឋិ​តិ​ ​(​ទី​តម្កល់​នៅ​នៃ​វិញ្ញាណ​)​ ​ទាំង៤​ ​អ្នក​ទាំងឡាយ​ ​ក៏​គប្បី​ឃើញ​ ​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាបោធាតុ​យ៉ាងណា​ ​សេចក្តី​រីករាយ​ ​និង​សេចក្តី​ត្រេកអរ​ ​អ្នក​ទាំងឡាយ​ ​ក៏​គប្បី​ឃើញ​ ​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពូជ​ ​ទាំង៥ប្រការ​ ​យ៉ាងណា​ ​វិញ្ញាណ​ដែល​ប្រកបដោយ​អាហារ​ ​អ្នក​ទាំងឡាយ​ ​ក៏​គប្បី​ឃើញ​ ​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ ​ទាំងឡាយ​ ​វិញ្ញាណ​ ​មាន​រូប​ជាហេតុ​ ​កាលដែល​ឋិតនៅ​ ​ក៏​ឋិតនៅ​បាន​ ​រូបារម្មណ៍​ ​មាន​រូប​ជាទី​តាំង​ ​មាន​កិរិយា​ចូល​ទៅ​ជិត​ ​សេព​នូវ​សេចក្តី​រីករាយ​ ​ដល់​នូវ​សេចក្តី​ចម្រើន​ ​ដុះដាល​ ​ធំ​ទូលាយ​ឡើង​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វិញ្ញាណ​ ​មាន​ ​វេទនា​ជាហេតុ​ ​កាល​ឋិតនៅ​ ​ក៏​ឋិតនៅ​បាន​។​បេ​។​ ​មាន​កិរិយា​ចូល​ទៅ​ជិត​ ​សេព​នូវ​សេចក្តី​រីករាយ​ ​ដល់​នូវ​សេចក្តី​ចម្រើន​ ​ដុះដាល​ ​ធំ​ទូលាយ​ឡើង​បាន​។​ ​មាន​សញ្ញា​ ​ជាហេតុ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វិញ្ញាណ​ ​មាន​សង្ខារ​ជាហេតុ​ ​កាល​ឋិតនៅ​ ​ក៏​ឋិតនៅ​បាន​ ​សង្ខា​រា​រម្ម​ណ៍​ ​មាន​សង្ខារ​ជាទី​តាំង​ ​មាន​កិរិយា​ចូល​ទៅ​ជិត​ ​សេព​នូវ​សេចក្តី​រីករាយ​ ​ដល់​នូវ​សេចក្តី​ចម្រើន​ ​ដុះដាល​ ​ធំ​ទូលាយ​ឡើង​បាន​។​ ​ម្នាល​ភិក្ខុ​ ​ទាំងឡាយ​ ​បុគ្គល​ណា​ ​និយាយ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​ទោះបី​វៀរចាក​រូប​ ​វៀរចាក​វេទនា​ ​វៀរចាក​សញ្ញា​ ​
ថយ | ទំព័រទី ១២៥ | បន្ទាប់
ID: 636849851153082457
ទៅកាន់ទំព័រ៖