ព្រះត្រៃបិដក ភាគ ៣៣

 ​[​១០៨​]​ ​ក្នុង​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បន្លឺ​នូវ​ឧទាន​ថា​ ​ភិក្ខុ​ ​កាល​ចុះចិត្តស៊ប់​ ​យ៉ាងនេះ​ថា​ ​បើ​អាត្មាអញ​ ​នឹង​មិន​មាន​ទេ​ ​(​បរិក្ខារ​)​ ​របស់​អាត្មាអញ​ ​ក៏​នឹង​មិន​មាន​ ​(​បើ​ការ​កសាង​ ​នូវ​កម្ម​ទុក​ទៅ​ក្នុង​អនាគត​)​ ​នឹង​មិន​មាន​ទេ​ ​(​បដិសន្ធិ​)​ ​របស់​អាត្មាអញ​ ​(​ក្នុង​អនាគត​)​ ​ក៏​នឹង​មិន​មាន​ ​ដូច្នេះហើយ​ ​ទើប​គួរ​កាត់​នូវ​សញ្ញោជនៈ​ ​ដែល​ជា​ចំណែកខាង​ក្រោម​បាន​។​ ​
 [​១០៩​]​ ​កាល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​មាន​ភិក្ខុ​មួយ​រូប​ ​ក្រាបទូល​សួរ​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ភិក្ខុ​ ​កាល​ចុះចិត្តស៊ប់​ ​យ៉ាងនេះ​ថា​ ​បើ​អាត្មាអញ​ ​នឹង​មិន​មាន​ទេ​ ​(​បរិក្ខារ​)​ ​របស់​អាត្មាអញ​ ​ក៏​នឹង​មិន​មាន​ ​(​បើ​ការ​កសាង​ ​នូវ​កម្ម​ទុក​ទៅ​ក្នុង​អនាគត​)​ ​នឹង​មិន​មាន​ទេ​ ​(​បដិសន្ធិ​)​ ​របស់​អាត្មាអញ​ ​(​ក្នុង​អនាគត​)​ ​ក៏​នឹង​មិន​មាន​ដែរ​ ​ដូច្នេះហើយ​ ​ទើប​គួរ​កាត់​នូវ​សញ្ញោជនៈ​ ​ជា​ចំណែកខាង​ក្រោម​បាន​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មិនបាន​ចេះដឹង​ ​នៅជា​បុថុជ្ជន​ ​មិនបាន​ឃើញ​ព្រះ​អរិយៈ​ទាំងឡាយ​។​បេ​។​ ​មិនបាន​ទូន្មាន​ខ្លួន​ ​ក្នុង​សប្បុរិសធម៌​ហើយ​ ​ក៏​រមែង​ពិចារណា​ឃើញ​រូប​ ​ថា​ជា​ខ្លួន​ខ្លះ​
ថយ | ទំព័រទី ១២៧ | បន្ទាប់
ID: 636849851563165912
ទៅកាន់ទំព័រ៖