ព្រះត្រៃបិដក ភាគ ៣៣

​ឃើញ​ខ្លួន​ថា​មាន​រូប​ខ្លះ​ ​ឃើញ​រូប​ ​ថា​មាន​ក្នុង​ខ្លួន​ខ្លះ​ ​ឃើញ​ខ្លួន​ ​ថា​មាន​ក្នុង​រូប​ខ្លះ​។​ ​នូវ​វេទនា​។​ ​នូវ​សញ្ញា​។​ ​នូវ​សង្ខារ​ទាំងឡាយ​។​ ​ឃើញ​នូវ​វិញ្ញាណ​ ​ថា​ជា​ខ្លួន​ខ្លះ​ ​ឃើញ​នូវ​ខ្លួន​ ​ថា​មានវិញ្ញាណ​ខ្លះ​ ​ឃើញ​វិញ្ញាណ​ ​ថា​មាន​ក្នុង​ខ្លួន​ខ្លះ​ ​ឃើញ​នូវ​ខ្លួន​ ​ថា​មាន​ក្នុង​វិញ្ញាណ​ខ្លះ​។​ ​ភិក្ខុ​នោះ​ ​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​រូប​មិន​ទៀង​ ​ថា​រូប​មិន​ទៀង​ ​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​វេទនា​មិន​ទៀង​ ​ថា​វេទនា​មិន​ទៀង​ ​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​សញ្ញា​មិន​ទៀង​ ​ថា​សញ្ញា​មិន​ទៀង​ ​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​សង្ខារ​ទាំងឡាយ​មិន​ទៀង​ ​ថា​ ​សង្ខារ​ទាំងឡាយ​មិន​ទៀង​ ​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​វិញ្ញាណ​មិន​ទៀង​ ​ថា​វិញ្ញាណ​មិន​ទៀង​។​ ​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​រូប​ជា​ទុក្ខ​ ​ថា​រូប​ជា​ទុក្ខ​។​ ​នូវ​វេទនា​ជា​ទុក្ខ​។​ ​នូវ​សញ្ញា​ជា​ទុក្ខ​។​ ​នូវ​សង្ខារ​ទាំងឡាយ​ជា​ទុក្ខ​។​ ​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​វិញ្ញាណ​ជា​ទុក្ខ​ ​ថា​វិញ្ញាណ​ជា​ទុក្ខ​។​ ​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​រូប​ជា​អនត្តា​ ​ថា​រូប​ជា​អនត្តា​។​ ​នូវ​វេទនា​ជា​អនត្តា​។​ ​នូវ​សញ្ញា​ជា​អនត្តា​។​
ថយ | ទំព័រទី ១២៨ | បន្ទាប់
ID: 636849851810280047
ទៅកាន់ទំព័រ៖