ព្រះត្រៃបិដក ភាគ ៣៣

​ម្នាល​អាវុសោ​ ​សារីបុត្ត​ ​យើង​ប្រាថ្នា​នឹង​ទៅកាន់​បច្ឆា​ភូម​ជនបទ​ ​និង​សម្រេចការ​នៅ​អាស្រ័យ​ ​ក្នុង​បច្ឆា​ភូម​ជនបទ​។​ ​ពួក​លោក​បាន​លា​ព្រះ​សាស្តា​ហើយ​ឬ​។​ ​ម្នាល​អាវុសោ​ ​គង់មាន​ពួក​ខត្តិយ​បណ្ឌិត​ខ្លះ​ ​ព្រាហ្មណ​បណ្ឌិត​ខ្លះ​ ​គហបតិ​បណ្ឌិត​ខ្លះ​ ​សមណ​បណ្ឌិត​ខ្លះ​ ​ជា​អ្នក​សួរ​ប្រស្នា​ចំពោះ​ភិក្ខុ​ ​ដែល​ទៅ​ក្នុង​ដែន​ដទៃ​ផ្សេង​ៗ​ ​ព្រោះថា​ ​ពួក​មនុស្សជា​បណ្ឌិត​ ​ជា​អ្នក​ពិចារណា​រក​ប្រយោជន៍​ ​(​តែង​សួរ​ថា​)​ ​ព្រះ​សាស្តា​ ​របស់​ពួក​លោក​មាន​អាយុ​នោះ​ ​តើមាន​លទ្ធិ​ដូចម្តេច​ ​ប្រៀនប្រដៅ​ដូចម្តេច​។​ ​លោក​មាន​អាយុ​ទាំងឡាយ​ ​លោក​បាន​ស្តាប់​ ​ដោយ​ប្រពៃ​ ​រៀន​ដោយ​ប្រពៃ​ ​យកចិត្ត​ទុកដាក់​ ​ដោយ​ប្រពៃ​ ​ចាំ​ជាក់លាក់​ ​ចាក់ធ្លុះ​ដោយ​ប្រពៃ​ ​ដោយ​ប្រាជ្ញា​ ​នូវ​ធម៌​ទាំងឡាយ​ដែរ​ឬ​ ​ពួក​លោក​មាន​អាយុ​ ​កាល​នឹង​ដោះស្រាយ​ ​យ៉ាងណា​ ​ដែល​ឈ្មោះថា​ ​សម្តែង​តាម​ធម៌​ ​ដែល​ព្រះមានព្រះភាគ​ ​ត្រាស់​ហើយ​ផង​ ​កុំ​ពោល​បង្កាច់​ព្រះមានព្រះភាគ​ ​ដោយ​ពាក្យ​មិន​ពិត​ផង​ ​ព្យាករ​ ​នូវ​ធម៌​ដ៏​សមគួរ​ដល់​ធម៌​ផង​ ​លំអាន​នៃ​ពាក្យ​បន្តិចបន្តួច​ ​ដែល​ប្រកបដោយ​ធម៌​ ​មិន​គប្បី​ដល់​នូវ​ហេតុ​ ​ដែល​គួរ​តិះដៀល​ផង​។​ ​ម្នាល​អាវុសោ​ ​ពួក​យើងខ្ញុំ​ ​មក​អំពី​ទី​ឆ្ងាយ​ ​បម្រុង​ឲ្យដឹង​សេចក្តី​ ​នៃ​ភាសិត​នេះ​ ​ក្នុង​សំណាក់​ព្រះ​សារីបុត្ត​មាន​អាយុ​ ​សូម​អង្វរ​ ​សូម​ព្រះ​សារីបុត្ត​មាន​អាយុ​ ​បំភ្លឺ​សេចក្តី​នៃ​ភាសិត​នេះ​ឲ្យ​ទាន​។​
ថយ | ទំព័រទី ១៣ | បន្ទាប់
ID: 636849826080328378
ទៅកាន់ទំព័រ៖