ព្រះត្រៃបិដក ភាគ ៣៣

​មិនឃើញ​វិញ្ញាណ​ ​ថា​ជា​ខ្លួន​ខ្លះ​។​ ​ភិក្ខុ​នោះ​ ​ដឹង​ច្បាស់​ ​តាមពិត​ ​នូវ​រូប​មិន​ទៀង​ ​ថា​រូប​មិន​ទៀង​។​ ​នូវ​វេទនា​មិន​ទៀង​។​ ​នូវ​សញ្ញា​មិន​ទៀង​។​ ​នូវ​សង្ខារ​ទាំងឡាយ​មិន​ទៀង​។​ ​ដឹង​ច្បាស់​តាមពិត​ ​នូវ​វិញ្ញាណ​មិន​ទៀង​ ​ថា​វិញ្ញាណ​មិន​ទៀង​។​ ​នូវ​រូប​ជា​ទុក្ខ​។​បេ​។​ ​នូវ​វិញ្ញាណ​ជា​ទុក្ខ​។​ ​នូវ​រូប​ជា​អនត្តា​។​បេ​។​ ​នូវ​វិញ្ញាណ​ជា​អនត្តា​។​ ​នូវ​រូប​ដែល​មាន​បច្ច័យ​ប្រជុំ​តាក់តែង​។​បេ​។​ ​ដឹង​ច្បាស់​តាមពិត​ ​នូវ​វិញ្ញាណ​ ​ដែល​មាន​បច្ច័យ​ប្រជុំ​តាក់តែង​ ​ថា​វិញ្ញាណ​មាន​បច្ច័យ​ប្រជុំ​តាក់តែង​។​ ​ដឹង​ច្បាស់​តាមពិត​ ​ថា​រូប​នឹង​មាន​។​ ​វេទនា​។​ ​សញ្ញា​។​ ​សង្ខារ​ទាំងឡាយ​។​ ​ដឹង​ច្បាស់​តាមពិត​ ​ថា​វិញ្ញាណ​នឹង​មាន​។​ ​ភិក្ខុ​នោះ​ ​ទើប​ឈ្មោះថា​ ​ប្រាសចាក​រូប​ ​ប្រាសចាក​វេទនា​ ​ប្រាសចាក​សញ្ញា​ ​ប្រាសចាក​សង្ខារ​ទាំងឡាយ​ ​ប្រាសចាក​វិញ្ញាណ​។​ ​ភិក្ខុ​ ​កាល​ ​ចុះចិត្តស៊ប់​ ​យ៉ាងនេះ​ថា​ ​បើ​អាត្មាអញ​ ​នឹង​មិន​មាន​ ​(​គ្រឿងបរិក្ខារ​)​ ​របស់​អាត្មាអញ​ ​ក៏​នឹង​មិន​មាន​ ​(​បើ​ការ​កសាង​នូវ​កម្ម​ទុក​ ​ក្នុង​អនាគត​)​ ​នឹង​មិន​មាន​ ​(​បដិសន្ធិ​)​ ​របស់​អាត្មាអញ​ ​(​ក្នុង​អនាគត​)​ ​ក៏​នឹង​មិន​មាន​ដែរ​ ​ដូច្នេះហើយ​ ​ទើប​គួរ​កាត់​នូវ​សញ្ញោជនៈ​ ​ជា​ចំណែកខាង​ក្រោម​បាន​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ១៣០ | បន្ទាប់
ID: 636849852179931189
ទៅកាន់ទំព័រ៖