ព្រះត្រៃបិដក ភាគ ៣៣
[១១១] បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុកាលចុះចិត្តស៊ប់ យ៉ាងនេះហើយ ទើបគួរកាត់នូវសញ្ញោជនៈ ជាចំណែកខាងក្រោមបាន។ បពិត្រព្រះអង្គដ៏ចំរើន ចុះភិក្ខុកាលដឹងដូចម្តេច កាលឃើញដូចម្តេច ទើបអស់អាសវៈ ក្នុងលំដាប់បាន។ ម្នាលភិក្ខុ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនចេះដឹង ជាបុថុជ្ជន។បេ។ តែងដល់នូវសេចក្តីតក់ស្លុត ក្នុងហេតុដែលមិនគួរតក់ស្លុត។ ម្នាលភិក្ខុ ព្រោះថា ភិក្ខុជាបុថុជ្ជន ជាអ្នកមិនចេះដឹង តែងមានសេចក្តីតក់ស្លុតនុ៎ះថា បើអាត្មាអញ នឹងមិនមាន (បរិក្ខារ) របស់អាត្មាអញ ក៏នឹងមិនមាន។ (បើការកសាងនូវកម្មទុក ក្នុងអនាគត) នឹងមិនមាន (បដិសន្ធិ) របស់អាត្មាអញ (ក្នុងអនាគត) ក៏នឹងមិនមាន។ ម្នាលភិក្ខុ ឯអរិយសាវ័ក ជាអ្នកចេះដឹង។បេ។ តែងមិនដល់ នូវសេចក្តីតក់ស្លុតក្នុងហេតុ ដែលមិនគួរតក់ស្លុតឡើយ។ ម្នាលភិក្ខុ ព្រោះថា អរិយសាវ័ក ជាអ្នកចេះដឹង តែងមិនមានសេចក្តីតក់ស្លុតនុ៎ះថា បើអាត្មាអញ នឹងមិនមាន (បរិក្ខារ) របស់អាត្មាអញ ក៏នឹងមិនមាន (ការកសាងនូវកម្មទុក ក្នុងអនាគត) ក៏នឹងមិនមាន (បដិសន្ធិ) របស់អាត្មាអញ (ក្នុងអនាគត) ក៏នឹងមិនមាន ដូច្នេះឡើយ។ ម្នាលភិក្ខុ វិញ្ញាណ មានរូបជាហេតុ កាលដែលឋិតនៅ ក៏ឋិតនៅបាន រូបារម្មណ៍ មានរូបជាទីតាំង មានកិរិយាចូលទៅជិត សេពនូវសេចក្តី
ID: 636849864940301041
ទៅកាន់ទំព័រ៖