ព្រះត្រៃបិដក ភាគ ៣៣
រីករាយ គួរដល់សេចក្តីចម្រើន ដុះដាល ធំទូលាយឡើងបាន។ ម្នាលភិក្ខុ វិញ្ញាណ មានវេទនាជាហេតុ។ ម្នាលភិក្ខុ វិញ្ញាណ មានសញ្ញាជាហេតុ។ ម្នាលភិក្ខុ វិញ្ញាណមានសង្ខារជាហេតុ កាលដែលឋិតនៅ ក៏ឋិតនៅបាន សង្ខារារម្មណ៍ មានសង្ខារជាទីតាំង មានកិរិយាចូលទៅជិត សេពនូវសេចក្តីរីករាយ គួរដល់សេចក្តីចម្រើន ដុះដាល ធំទូលាយឡើងបាន។ ម្នាលភិក្ខុ បុគ្គលនោះ និយាយយ៉ាងនេះថា អាត្មាអញ ទោះបីវៀរចាករូប វៀរចាកវេទនា វៀរចាកសញ្ញា វៀរចាកសង្ខារទាំងឡាយហើយ ក៏គង់ដឹងដំណើរមក ឬដំណើរទៅ ការឃ្លាត ឬការកើតឡើង ឬសេចក្តីចម្រើន ដុះដាល ធំទូលាយឡើង របស់វិញ្ញាណបាន ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។ ម្នាលភិក្ខុ បើសេចក្តីត្រេកអរ ក្នុងរូបធាតុ ភិក្ខុបានលះបង់ហើយ ព្រោះតែលះបង់ នូវសេចក្តីត្រេកអរ អារម្មណ៍ ក៏ដាច់ចេញ ការទីពឹងនៃវិញ្ញាណ ក៏មិនមាន។ ម្នាលភិក្ខុ បើសេចក្តីត្រេកអរ ក្នុងវេទនាធាតុ ភិក្ខុបានលះបង់ហើយ។ ម្នាលភិក្ខុ បើសេចក្តីត្រេកអរ ក្នុងសញ្ញាធាតុ ភិក្ខុបានលះបង់ហើយ។ ម្នាលភិក្ខុ បើសេចក្តីត្រេកអរ ក្នុងសង្ខារធាតុ ភិក្ខុបានលះបង់ហើយ។
ID: 636849865149372999
ទៅកាន់ទំព័រ៖