ព្រះត្រៃបិដក ភាគ ៣៣

​ម្នាល​ភិក្ខុ​ ​បើ​សេចក្តី​ត្រេកអរ​ ​ក្នុង​វិញ្ញាណ​ធាតុ​ ​ភិក្ខុ​បាន​លះបង់​ហើយ​ ​ព្រោះតែ​បាន​លះបង់​នូវ​សេចក្តី​ត្រេកអរ​ ​អារម្មណ៍​ ​ក៏​ដាច់​ចេញ​ ​ការ​ទីពឹង​ ​នៃ​វិញ្ញាណ​ ​ក៏​មិន​មាន​។​ ​វិញ្ញាណ​ដែល​មិន​មាន​ទីពឹង​ហើយ​នោះ​ ​ក៏​មិន​ដុះដាល​ ​សឹង​ផុត​ស្រឡះ​ ​ព្រោះ​មិន​តាក់តែង​ ​នូវ​បដិសន្ធិ​តទៅទៀត​ ​ព្រោះតែ​ផុត​ស្រឡះ​ ​ក៏​តំ​កល់​នៅនឹង​ ​ព្រោះ​ត​កល់​នៅនឹង​ហើយ​ ​ក៏​ត្រេកអរ​ ​ព្រោះតែ​ត្រេកអរ​ ​ក៏​មិន​តក់ស្លុត​ ​កាលបើ​មិន​តក់ស្លុត​ ​ទើប​បរិនិព្វាន​ចំពោះខ្លួន​ឯង​។​ ​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​។​បេ​។​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ ​អរិយសាវ័ក​ ​កាល​ដឹង​យ៉ាងនេះ​ ​កាល​ឃើញ​យ៉ាងនេះ​ ​ទើប​អស់​អាសវៈ​ ​ក្នុង​លំដាប់​បាន​។​
 [​១១២​]​ ​ក្នុង​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបាទានក្ខន្ធ​នេះ​ ​មាន៥ប្រការ​។​ ​ឧបាទានក្ខន្ធ​ ​៥​ ​តើ​ដូចម្តេច​។​ ​គឺ​រូ​បូ​បា​ទា​នក្ខន្ធ១​ ​វេទ​នូ​បា​ទា​នក្ខន្ធ១​ ​
ថយ | ទំព័រទី ១៣៣ | បន្ទាប់
ID: 636849865354644740
ទៅកាន់ទំព័រ៖