ព្រះត្រៃបិដក ភាគ ៣៣

សញ្ញូ​បា​ទា​នក្ខន្ធ១​ ​សង្ខា​រូបា​ទា​នក្ខន្ធ១​ ​វិ​ញ្ញាណូ​បា​ទា​នក្ខន្ធ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​មិនទាន់​ដឹង​ច្បាស់​តាមពិត​ ​នូវ​ឧបាទានក្ខន្ធ​(​១​)​ ​ទាំង៥នេះ​ ​ដែល​មា​នប​រិ​វដ្តៈ​បួន​ៗ​ ​ត្រឹមណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​មិនទាន់​ប្តេជ្ញា​ខ្លួន​ ​ថា​ជា​អ្នក​ត្រាស់​ដឹង​ ​នូវ​សម្មាសម្ពោធិ​ញ្ញាណ​ ​ដ៏​ប្រសើរ​ ​ក្នុង​លោក​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ក្នុង​ពួក​សត្វ​ ​ព្រមទាំង​សមណព្រាហ្មណ៍​ ​ព្រមទាំង​មនុស្សជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​ត្រឹមនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណា​ ​តថាគត​ ​បានដឹង​ច្បាស់​តាមពិត​ ​នូវ​ឧបាទានក្ខន្ធ​ ​ទាំង៥នេះ​ ​ដែល​មា​នប​រិ​វដ្តៈ​បួន​ៗ​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលនោះ​ ​ទើប​តថាគត​ ​ប្តេជ្ញា​ខ្លួន​ ​ថា​ជា​អ្នក​ត្រាស់​ដឹង​ ​នូវ​សម្មាសម្ពោធិ​ញ្ញាណ​ ​ដ៏​ប្រសើរ​ ​ក្នុង​លោក​ ​ព្រមទាំង​ទេវលោក​។​បេ​។​ ​ព្រមទាំង​មនុស្សជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​បាន​។​ ​ឧបាទានក្ខន្ធ​ ​ដែល​មា​នប​រិ​វដ្តៈ​បួន​ៗ​ ​ដូចម្តេច​។​ ​គឺ​តថាគត​ ​ដឹង​ច្បាស់​នូវ​រូប​ ​ដឹង​ច្បាស់​នូវ​ការ​កើតឡើង​នៃ​រូប​ ​ដឹង​ច្បាស់​ ​នូវ​ការ​រលត់​នៃ​រូប​ ​ដឹង​ច្បាស់​នូវ​សេចក្តី​ប្រតិបត្តិ​ ​ទៅកាន់​ទី​រលត់​នៃ​រូប​។​ ​ដឹង​ច្បាស់​នូវ​វេទនា​។​ ​នូវ​សញ្ញា​។
​(​១​)​ ​ក្នុង​ខន្ធ​ទាំងនេះ​ ​ខន្ធ​មួយ​ៗ​ ​មា​នប​រិ​វដ្តៈ​បួន​ៗ​ ​(​អដ្ឋកថា​)​។​
ថយ | ទំព័រទី ១៣៤ | បន្ទាប់
ID: 636849865696674303
ទៅកាន់ទំព័រ៖