ព្រះត្រៃបិដក ភាគ ៣៣

​នូវ​សង្ខារ​ទាំងឡាយ​។​ ​តថាគត​ ​ដឹង​ច្បាស់​នូវ​វិញ្ញាណ​ ​ដឹង​ច្បាស់​ ​នូវ​ការ​កើតឡើង​ ​នៃ​វិញ្ញាណ​ ​ដឹង​ច្បាស់​ ​នូវ​ការ​រលត់​ ​នៃ​វិញ្ញាណ​ ​ដឹង​ច្បាស់​ ​នូវ​សេចក្តី​ប្រតិបត្តិ​ ​ទៅកាន់​ទី​រលត់​ ​នៃ​វិញ្ញាណ​។​
 [​១១៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​រូប​ ​តើ​ដូចម្តេច​។​ ​មហាភូតរូប​ ​៤​ ​និង​ឧបា​ទាយ​រូប​ ​(​២៤ដែល​អាស្រ័យ​)​ ​នឹង​មហាភូតរូប៤​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​រូប​។​ ​ការ​កើតឡើង​នៃ​រូប​ ​ព្រោះ​កើតឡើង​ ​នៃ​អាហារ​ ​ការ​រលត់​ទៅ​នៃ​រូប​ ​ព្រោះ​រលត់​ទៅ​ ​នៃ​អាហារ​ ​មគ្គ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​នេះឯង​ ​ជា​ផ្លូវ​ប្រតិបត្តិ​ ​ទៅកាន់​សេចក្តី​រលត់​នៃ​រូប​។​ ​មគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​នោះ​ ​តើ​អ្វីខ្លះ​។​ ​គឺ​សម្មាទិដ្ឋិ១​។​បេ​។​ ​សម្មាសមាធិ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ពិត​ថា​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​នីមួយ​ ​បានដឹង​ច្បាស់​ ​នូវ​រូប​យ៉ាងនេះ​ ​ដឹង​ច្បាស់​ ​នូវ​ការ​កើតឡើង​នៃ​រូប​ ​យ៉ាងនេះ​ ​ដឹង​ច្បាស់​នូវ​សេចក្តី​រលត់​ ​នៃ​រូប​យ៉ាងនេះ​ ​ដឹង​ច្បាស់​ ​នូវ​សេចក្តី​ប្រតិបត្តិ​ ​ទៅកាន់​សេចក្តី​រលត់​នៃ​រូប​ ​យ៉ាងនេះ​ ​ហើយ​ប្រតិបត្តិ​ ​ដើម្បី​នឿយណាយ​ ​ដើម្បី​ប្រាសចាក​តម្រេក​ ​ដើម្បី​សេចក្តី​រលត់​នៃ​រូប​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងនោះ​ ​ឈ្មោះថា​ ​បាន
ថយ | ទំព័រទី ១៣៥ | បន្ទាប់
ID: 636849865945588540
ទៅកាន់ទំព័រ៖