ព្រះត្រៃបិដក ភាគ ៣៣
ប្រតិបត្តិដោយល្អ សមណៈ ឬព្រាហ្មណ៍ណា បានប្រតិបត្តិល្អ សមណៈ ឬព្រាហ្មណ៍ទាំងនោះ ឈ្មោះថា តាំងនៅក្នុងធម្មវិន័យនេះ។ ម្នាលភិក្ខុទាំងឡាយ ចំណែកពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ បានដឹងច្បាស់ នូវរូបយ៉ាងនេះ ដឹងច្បាស់នូវការកើតឡើង នៃរូបយ៉ាងនេះ ដឹងច្បាស់ នូវសេចក្តីរលត់នៃរូប យ៉ាងនេះ ដឹងច្បាស់នូវសេចក្តីប្រតិបត្តិទៅកាន់សេចក្តីរលត់ នៃរូបយ៉ាងនេះហើយ ក៏ផុតស្រឡះ ព្រោះនឿយណាយ ព្រោះប្រាសចាកតម្រេក ព្រោះរលត់ ព្រោះមិនបានប្រកាន់យកនូវរូប សមណៈ ឬព្រាហ្មណ៍ទាំងនោះ ឈ្មោះថា ផុតស្រឡះដោយល្អ សមណៈ ឬព្រាហ្មណ៍ណា ផុតស្រឡះដោយល្អហើយ សមណៈ ឬព្រាហ្មណ៍ទាំងនោះ ឈ្មោះថា មានកិច្ចបានធ្វើហើយ សមណៈ ឬព្រាហ្មណ៍ទាំងឡាយណា មានកិច្ចបានធ្វើហើយ វដ្តៈរបស់សមណៈ និងព្រាហ្មណ៍ទាំងនោះ ក៏មិនមានជាប្រាកដ។
[១១៤] ម្នាលភិក្ខុទាំងឡាយ ចុះវេទនា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកវេទនានេះ មាន៦យ៉ាង គឺ ចក្ខុសម្ផស្ស ជាវេទនា១
ID: 636849866163260990
ទៅកាន់ទំព័រ៖