ព្រះត្រៃបិដក ភាគ ៣៣
សោតសម្ផស្ស ជាវេទនា១ ឃានសម្ផស្ស ជាវេទនា១ ជិវ្ហាសម្ផស្ស ជាវេទនា១ កាយសម្ផស្ស ជាវេទនា១ មនោសម្ផស្ស ជាវេទនា១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វេទនា។ ការកើតឡើងនៃវេទនា ព្រោះកើតឡើងនៃផស្សៈ ការរលត់នៃវេទនា ព្រោះរលត់នៃផស្សៈ មគ្គប្រកបដោយអង្គ៨ ដ៏ប្រសើរនេះឯង ជាសេចក្តីប្រតិបត្តិ ដើម្បីដល់នូវការរលត់ នៃវេទនា។ មគ្គប្រកបដោយអង្គ ៨ តើដូចម្តេចខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ សេចក្តីពិតថា ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ បានដឹងច្បាស់ នូវវេទនាយ៉ាងនេះ បានដឹងច្បាស់ នូវការកើតឡើង នៃវេទនា យ៉ាងនេះ បានដឹងច្បាស់ នូវការរលត់ នៃវេទនា យ៉ាងនេះ បានដឹងច្បាស់ នូវសេចក្តីប្រតិបត្តិទៅកាន់ទីរលត់ នៃវេទនា យ៉ាងនេះ ហើយប្រតិបត្តិ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីសេចក្តីរលត់នៃវេទនា ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា ប្រតិបត្តិល្អ ពួកសមណៈ ឬព្រាហ្មណ៍ណា បានប្រតិបត្តិល្អ ពួកសមណៈ ឬព្រាហ្មណ៍ទាំងនោះ ឈ្មោះថា ឋិតនៅក្នុងធម្មវិន័យនេះ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ បានដឹងច្បាស់ នូវវេទនាយ៉ាងនេះ
ID: 636849866388673883
ទៅកាន់ទំព័រ៖