ព្រះត្រៃបិដក ភាគ ៣៣

​បានដឹង​ច្បាស់​ ​នូវ​ការ​កើតឡើង​ ​នៃ​វេទនា​យ៉ាងនេះ​ ​បានដឹង​ច្បាស់​ ​នូវ​ការ​រលត់​នៃ​វេទនា​ ​យ៉ាងនេះ​ ​បានដឹង​ច្បាស់​ ​នូវ​សេចក្តី​ប្រតិបត្តិ​ ​ទៅកាន់​ទី​រលត់​ ​នៃ​វេទនា​ ​យ៉ាងនេះ​ហើយ​។​បេ​។​ ​វដ្តៈ​របស់​ពួក​សមណៈ​ ​និង​ព្រាហ្មណ៍​នោះ​ ​ក៏​មិន​មាន​ជា​ប្រាកដ​។​
 [​១១៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សញ្ញា​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សញ្ញា​នេះ​ ​មាន៦យ៉ាង​ ​គឺ​ ​រូបសញ្ញា១​ ​សទ្ទសញ្ញា១​ ​គន្ធ​សញ្ញា១​ ​រស​សញ្ញា១​ ​ផោដ្ឋព្វ​សញ្ញា១​ ​ធម្ម​សញ្ញា១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សញ្ញា​។​ ​ការ​កើតឡើង​នៃ​សញ្ញា​ ​ព្រោះ​កើតឡើង​នៃ​ផស្សៈ​ ​ការ​រលត់​នៃ​សញ្ញា​ ​ព្រោះ​រលត់​នៃ​ផស្សៈ​ ​មគ្គ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​នេះឯង​ ​ជា​សេចក្តី​ប្រតិបត្តិ​ ​ដើម្បី​ដល់​នូវ​ការ​រលត់​ ​នៃ​សញ្ញា​។​ ​មគ្គ​ប្រកបដោយ​អង្គ​ ​៨​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​សម្មាទិដ្ឋិ១​។​បេ​។​ ​សម្មាសមាធិ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ពិត​ថា​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​នីមួយ​ ​បានដឹង​ច្បាស់​ ​នូវ​សញ្ញា​យ៉ាងនេះ​។​បេ​។​ ​វដ្តៈ​របស់​សមណៈ​ ​និង​ព្រាហ្មណ៍​ទាំងនោះ​ ​ក៏​មិន​មាន​ជា​ប្រាកដ​។​
ថយ | ទំព័រទី ១៣៨ | បន្ទាប់
ID: 636849866595385706
ទៅកាន់ទំព័រ៖