ព្រះត្រៃបិដក ភាគ ៣៣

 ​[​១១៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សង្ខារ​ទាំងឡាយ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ចេតនា​នេះ​ ​មាន៦ប្រការ​ ​គឺ​ ​រូប​សញ្ចេតនា១​ ​សទ្ទ​សញ្ចេតនា១​ ​គន្ធ​សញ្ចេតនា១​ ​រស​សញ្ចេតនា១​ ​ផោដ្ឋព្វ​សញ្ចេតនា១​ ​ធម្ម​សញ្ចេតនា១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សង្ខារ​។​ ​ការ​កើតឡើង​ ​នៃ​សង្ខារ​ ​ព្រោះ​កើតឡើង​ ​នៃ​ផស្សៈ​ ​ការ​រលត់​ទៅ​ ​នៃ​សង្ខារ​ ​ព្រោះ​រលត់​ទៅ​នៃ​ផស្សៈ​ ​មគ្គ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​នេះឯង​ ​ជា​សេចក្តី​ប្រតិបត្តិ​ ​ដើម្បី​ដល់​នូវ​ការ​រលត់​ ​នៃ​សង្ខារ​។​ ​មគ្គ​ប្រកបដោយ​អង្គ​ ​៨​ ​តើ​អ្វីខ្លះ​។​ ​គឺ​សម្មាទិដ្ឋិ១​។​បេ​។​ ​សម្មាសមាធិ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ពិត​ថា​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​នីមួយ​ ​បានដឹង​ច្បាស់​ ​នូវ​សង្ខារ​ទាំងឡាយ​យ៉ាងនេះ​ ​បានដឹង​ច្បាស់​ ​នូវ​ការ​កើតឡើង​ ​នៃ​សង្ខារ​យ៉ាងនេះ​ ​បានដឹង​ច្បាស់​ ​នូវ​ការ​រលត់​ ​នៃ​សង្ខារ​យ៉ាងនេះ​ ​បានដឹង​ច្បាស់​ ​នូវ​សេចក្តី​ប្រតិបត្តិ​ទៅកាន់​ទី​រលត់​ ​នៃ​សង្ខារ​ ​យ៉ាងនេះ​ ​ហើយ​ប្រតិបត្តិ​ ​ដើម្បី​សេចក្តី​នឿយណាយ​ ​ដើម្បី​ប្រាសចាក​តម្រេក​ ​ដើម្បី​សេចក្តី​រលត់​ ​នៃ​សង្ខារ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​នោះ​ ​ឈ្មោះថា​ ​បាន​ប្រតិបត្តិ​ល្អ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​ ​ប្រតិបត្តិ​ល្អ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​នោះ​ ​ឈ្មោះថា​ ​ឋិតនៅ​ក្នុង​ធម្មវិន័យ​នេះ​។​
ថយ | ទំព័រទី ១៣៩ | បន្ទាប់
ID: 636849866773835913
ទៅកាន់ទំព័រ៖