ព្រះត្រៃបិដក ភាគ ៣៣
[៨] ម្នាលអាវុសោ បើដូច្នោះ ចូរលោកទាំងឡាយស្តាប់ ចូរយកចិត្តទុកដាក់ឲ្យប្រពៃចុះ ខ្ញុំនឹងសំដែងប្រាប់។ ភិក្ខុទាំងនោះ ក៏ទទួលពាក្យព្រះសារីបុត្តមានអាយុថា ករុណា អាវុសោ។ ព្រះសារីបុត្តមានអាយុ បាននិយាយ យ៉ាងនេះថា ម្នាលអាវុសោ គង់មានពួកខត្តិយបណ្ឌិតខ្លះ ព្រាហ្មណបណ្ឌិតខ្លះ គហបតិបណ្ឌិតខ្លះ សមណបណ្ឌិតខ្លះ ជាអ្នកសួរប្រស្នា ចំពោះភិក្ខុ ដែលទៅក្នុងដែនដទៃផ្សេងៗ មិនខាន ម្នាលអាវុសោ ព្រោះពួកមនុស្សជាបណ្ឌិត ជាអ្នកពិចារណារកប្រយោជន៍ (តែងសួរថា) ព្រះសាស្តា របស់លោកមានអាយុនោះ តើមានលទ្ធិដូចម្តេច ប្រដៅធម៌អ្វី។ ម្នាលអាវុសោ ពួកលោកត្រូវគេសួរ យ៉ាងនេះហើយ ត្រូវដោះស្រាយ យ៉ាងនេះថា ម្នាលអាវុសោ ព្រះសាស្តារបស់យើង ជាអ្នកប្រដៅឧបាយកំចាត់បង់ នូវឆន្ទរាគ។ ម្នាលអាវុសោ កាលបើពួកលោក ដោះស្រាយយ៉ាងនេះហើយ ពួកខត្តិយបណ្ឌិតក្តី ព្រាហ្មណបណ្ឌិតក្តី គហបតិបណ្ឌិតក្តី សមណបណ្ឌិតក្តី គង់នឹងសួរប្រស្នា តទៅទៀត ម្នាលអាវុសោ ព្រោះពួកមនុស្សជាបណ្ឌិត ជាអ្នកពិចារណារកប្រយោជន៍ (សមជានឹងសួរថា) ព្រះសាស្តា របស់លោកមានអាយុ ប្រដៅឧបាយកំចាត់បង់ នូវឆន្ទរាគ តើក្នុងវត្ថុអ្វី។ ម្នាលអាវុសោ
ID: 636849826281749898
ទៅកាន់ទំព័រ៖