ព្រះត្រៃបិដក ភាគ ៣៣

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​នីមួយ​ ​បានដឹង​ច្បាស់​ ​នូវ​សង្ខារ​ទាំងឡាយ​យ៉ាងនេះ​ ​បានដឹង​ច្បាស់​ ​នូវ​ការ​កើតឡើង​ ​នៃ​សង្ខារ​យ៉ាងនេះ​ ​បានដឹង​ច្បាស់​នូវ​ទី​រលត់​នៃ​សង្ខារ​ ​យ៉ាងនេះ​ ​បានដឹង​ច្បាស់​ ​នូវ​សេចក្តី​ប្រតិបត្តិ​ ​ទៅកាន់​ទី​រលត់​នៃ​សង្ខារ​ ​យ៉ាងនេះ​ហើយ​ ​ផុត​ស្រឡះ​ ​ព្រោះ​នឿយណាយ​ ​ព្រោះ​ប្រាសចាក​តម្រេក​ ​ព្រោះ​រលត់​ ​ព្រោះ​មិន​ប្រកាន់យក​ ​នូវ​សង្ខារ​ទាំងឡាយ​ ​ពួក​សមណៈ​ឬ​ព្រាហ្មណ៍​ទាំងនោះ​ ​ឈ្មោះថា​ ​ផុត​ស្រឡះ​ដោយ​ល្អ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​ ​ផុត​ស្រឡះ​ល្អ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​នោះ​ ​ឈ្មោះថា​ ​មាន​កិច្ច​បាន​ធ្វើ​ហើយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​ ​មាន​កិច្ច​បាន​ធ្វើ​ហើយ​ ​វដ្តៈ​របស់​សមណៈ​ ​និង​ព្រាហ្មណ៍​ទាំងនោះ​ ​ក៏​មិន​មាន​ជា​ប្រាកដ​។​
 [​១១៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​វិញ្ញាណ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​វិញ្ញាណ​នេះ​ ​មាន៦យ៉ាងគឺ​ ​ចក្ខុវិញ្ញាណ១​ ​សោតវិញ្ញាណ១​ ​ឃានវិញ្ញាណ១​ ​ជីវ្ហា​វិញ្ញាណ១​ ​កាយវិញ្ញាណ១​ ​មនោវិញ្ញាណ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​វិញ្ញាណ​។​ ​ការ​កើតឡើង​ ​នៃ​វិញ្ញាណ​ ​ព្រោះ​កើតឡើង​ ​នៃ​នាម​និង​រូប​ ​ការ​រលត់​ទៅ​ ​នៃ​
ថយ | ទំព័រទី ១៤០ | បន្ទាប់
ID: 636849867092034113
ទៅកាន់ទំព័រ៖