ព្រះត្រៃបិដក ភាគ ៣៣

​វិញ្ញាណ​ ​ព្រោះ​រលត់​ទៅ​ ​នៃ​នាម​និង​រូប​ ​មគ្គ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​នេះឯង​ ​ជា​សេចក្តី​ប្រតិបត្តិ​ ​ទៅកាន់​ទី​រលត់​ ​នៃ​វិញ្ញាណ​។​ ​មគ្គ​ប្រកបដោយ​អង្គ​ ​៨​ ​តើ​អ្វីខ្លះ​។​ ​គឺ​សម្មាទិដ្ឋិ១​។​បេ​។​ ​សម្មាសមាធិ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ពិត​ថា​ ​ពួក​សមណៈ​ឬ​ព្រាហ្មណ៍​ណា​នីមួយ​ ​បានដឹង​ច្បាស់​ ​នូវ​វិញ្ញាណ​យ៉ាងនេះ​ ​បានដឹង​ច្បាស់​ ​នូវ​ការ​កើតឡើង​ ​នៃ​វិញ្ញាណ​យ៉ាងនេះ​ ​បានដឹង​ច្បាស់​ ​នូវ​ការ​រលត់​ ​នៃ​វិញ្ញាណ​យ៉ាងនេះ​ ​បានដឹង​ច្បាស់​ ​នូវ​សេចក្តី​ប្រតិបត្តិ​ ​ទៅកាន់​ទី​រលត់​នៃ​វិញ្ញាណ​យ៉ាងនេះ​ ​ហើយ​ប្រតិបត្តិ​ ​ដើម្បី​សេចក្តី​នឿយណាយ​ ​ដើម្បី​ប្រាសចាក​តម្រេក​ ​ដើម្បី​រលត់​នៃ​វិញ្ញាណ​ ​សមណៈ​ឬ​ព្រាហ្មណ៍​ទាំងនោះ​ ​ឈ្មោះថា​ ​បាន​ប្រតិបត្តិ​ដោយ​ល្អ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​ ​បាន​ប្រតិ​បតិ្ត​ល្អ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងនោះ​ ​ឈ្មោះថា​ ​ឋិតនៅ​ក្នុង​ធម្មវិន័យ​នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​នីមួយ​ ​បានដឹង​ច្បាស់​ ​នូវ​វិញ្ញាណ​យ៉ាងនេះ​ ​បានដឹង​ច្បាស់​ ​នូវ​ការ​កើតឡើង​នៃ​វិញ្ញាណ​យ៉ាងនេះ​ ​បានដឹង​ច្បាស់​នូវ​ការ​រលត់​ ​នៃ​វិញ្ញាណ​យ៉ាងនេះ​ ​បានដឹង​ច្បាស់​ ​នូវ​សេចក្តី​ប្រតិបត្តិ​ ​ទៅកាន់​ទី​រលត់​នៃ​វិញ្ញាណ​យ៉ាងនេះ​ ​ហើយ​ផុត​ស្រឡះ​ ​ព្រោះ​នឿយណាយ​ ​ព្រោះ​ប្រាសចាក​តម្រេក​ ​ព្រោះ​រលត់
ថយ | ទំព័រទី ១៤១ | បន្ទាប់
ID: 636849867313476779
ទៅកាន់ទំព័រ៖