ព្រះត្រៃបិដក ភាគ ៣៣

​ព្រោះ​មិន​ប្រកាន់យក​ ​នូវ​វិញ្ញាណ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងនោះ​ ​ឈ្មោះថា​ ​បាន​ផុត​ស្រឡះ​ដោយ​ល្អ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​ ​បាន​ផុត​ស្រឡះ​ល្អ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងនោះ​ ​ឈ្មោះថា​ ​មាន​កិច្ច​បាន​ធ្វើ​ហើយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​ ​មាន​កិច្ច​បាន​ធ្វើ​ហើយ​ ​វដ្តៈ​របស់​សមណៈ​ ​និង​ព្រាហ្មណ៍​ទាំងនោះ​ ​ក៏​មិន​មាន​ជា​ប្រាកដ​។​
 [​១១៨​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ព្រះពុទ្ធដីកា​ ​នៃ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះមានព្រះភាគ​ ​ត្រាស់​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​ឈ្លាសវៃ​ ​ក្នុង​ហេតុ៧ប្រការ​ ​ជា​អ្នក​ពិចារណា​ ​នូវ​លក្ខណៈ៣ប្រការ​ ​តថាគត​ ​ពោល​ថា​ ​ជា​បុរស​ឧត្តម​ ​មាន​កិច្ច​បាន​ធ្វើ​អស់ហើយ​ ​មាន​ព្រហ្មចរិយ​ធម៌​នៅ​រួចហើយ​ ​ក្នុង​ធម្មវិន័យ​នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​ឈ្លាសវៃ​ ​ក្នុង​ហេតុ៧ប្រការ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ដឹង​ច្បាស់​នូវ​រូប​ ​ដឹង​ច្បាស់​ ​នូវ​ការ​កើតឡើង​នៃ​រូប​ ​ដឹង​ច្បាស់​ ​នូវ​ការ​រលត់​នៃ​រូប​ ​ដឹង​ច្បាស់​ ​នូវ​សេចក្តី​ប្រតិបត្តិ​ ​
ថយ | ទំព័រទី ១៤២ | បន្ទាប់
ID: 636849867523088768
ទៅកាន់ទំព័រ៖