ព្រះត្រៃបិដក ភាគ ៣៣

​ទៅកាន់​ទី​រលត់​នៃ​រូប​។​ ​ដឹង​ច្បាស់​ ​នូវ​អានិសង្ស​របស់​រូប​ ​ដឹង​ច្បាស់​ ​នូវ​ទោស​របស់​រូប​ ​ដឹង​ច្បាស់​ ​នូវ​ការ​រលាស់​ចេញ​នូវ​រូប​។​ ​ដឹង​ច្បាស់​ ​នូវ​វេទនា​។​ ​នូវ​សញ្ញា​។​ ​នូវ​សង្ខារ​ទាំងឡាយ​។​ ​ដឹង​ច្បាស់​ ​នូវ​វិញ្ញាណ​ ​ដឹង​ច្បាស់​នូវ​ការ​កើតឡើង​ ​នៃ​វិញ្ញាណ​ ​ដឹង​ច្បាស់​ ​នូវ​ការ​រលត់​នៃ​វិញ្ញាណ​ ​ដឹង​ច្បាស់​នូវ​សេចក្តី​ប្រតិបត្តិ​ ​ទៅកាន់​ទី​រលត់​នៃ​វិញ្ញាណ​។​ ​ដឹង​ច្បាស់​ ​នូវ​អានិសង្ស​របស់​វិញ្ញាណ​ ​ដឹង​ច្បាស់​ ​នូវ​ទោស​របស់​វិញ្ញាណ​ ​ដឹង​ច្បាស់​ ​នូវ​ការ​រលាស់​ចេញ​នូវ​វិញ្ញាណ​។​
 [​១១៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​រូប​ ​តើ​ដូចម្តេច​។​ ​មហាភូតរូប​ ​៤​ ​និង​ឧបា​ទាយ​រូប​ ​(​២៤​)​ ​ដែល​អាស្រ័យ​នឹង​មហាភូតរូប៤​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​រូប​។​ ​ការ​កើតឡើង​នៃ​រូប​ ​ព្រោះ​ការ​កើតឡើង​នៃ​អាហារ​ ​ការ​រលត់​ទៅ​នៃ​រូប​ ​ព្រោះ​ការ​រលត់​ទៅ​នៃ​អាហារ​ ​មគ្គ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​នេះឯង​ ​ជា​សេចក្តី​ប្រតិបត្តិ​ ​ទៅកាន់​ទី​រលត់​នៃ​រូប​។​ ​មគ្គ​ប្រកបដោយ​អង្គ​ ​៨​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​សម្មាទិដ្ឋិ១​។​បេ​។​ ​សម្មាសមាធិ១​។​ ​សេចក្តី​សុខ​ ​និង​សោមនស្ស​ណា​ ​កើតឡើង​ព្រោះ​អាស្រ័យ​នូវ​រូប​ ​នេះ​ឈ្មោះថា​ ​អានិសង្ស​របស់​រូប​ ​រូប​ណា​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​នេះ​ឈ្មោះថា​ ​ទោស​របស់​រូប​ ​
ថយ | ទំព័រទី ១៤៣ | បន្ទាប់
ID: 636849867736650983
ទៅកាន់ទំព័រ៖