ព្រះត្រៃបិដក ភាគ ៣៣
ការបន្ទោបង់ នូវឆន្ទរាគ ការលះបង់ នូវឆន្ទរាគ ណា នេះឈ្មោះថា ការរលាស់ចេញនូវរូប។ ម្នាលភិក្ខុទាំងឡាយ សេចក្តីពិតថា ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ បានដឹងច្បាស់ នូវរូបយ៉ាងនេះ បានដឹងច្បាស់ នូវការកើតឡើងនៃរូប យ៉ាងនេះ បានដឹងច្បាស់ នូវការរលត់នៃរូបយ៉ាងនេះ បានដឹងច្បាស់ នូវសេចក្តីប្រតិបត្តិ ទៅកាន់ទីរលត់ នៃរូបយ៉ាងនេះ បានដឹងច្បាស់នូវអានិសង្ស របស់រូបយ៉ាងនេះ បានដឹងច្បាស់ នូវទោសរបស់រូបយ៉ាងនេះ បានដឹងច្បាស់ នូវការរលាស់ចេញ នូវរូបយ៉ាងនេះ ហើយប្រតិបត្តិ ដើម្បីសេចក្តីនឿយណាយ ដើម្បីការប្រាសចាកតម្រេក ដើម្បីសេចក្តីរលត់នៃរូប ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា បានប្រតិបត្តិដោយល្អ ពួកសមណៈ ឬព្រាហ្មណ៍ណា ប្រតិបត្តិល្អ ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា ឋិតនៅក្នុងធម្មវិន័យនេះ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីពិតថា ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ បានដឹងច្បាស់ នូវរូបយ៉ាងនេះ បានដឹងច្បាស់ នូវការកើតឡើង នៃរូបយ៉ាងនេះ បានដឹងច្បាស់ នូវការរលត់នៃរូបយ៉ាងនេះ បានដឹងច្បាស់ នូវសេចក្តីប្រតិបត្តិទៅកាន់ទីរលត់នៃរូបយ៉ាងនេះ បានដឹងច្បាស់ នូវអានិសង្សរបស់រូបយ៉ាងនេះ
ID: 636849867915251198
ទៅកាន់ទំព័រ៖