ព្រះត្រៃបិដក ភាគ ៣៣

​បានដឹង​ច្បាស់​នូវ​ទោស​ ​របស់​រូប​យ៉ាងនេះ​ ​បានដឹង​ច្បាស់​ ​នូវ​ការ​រលាស់​ចេញ​ ​នូវ​រូប​យ៉ាងនេះ​ហើយ​ ​ក៏​ផុត​ស្រឡះ​ ​ព្រោះ​នឿយណាយ​ ​ប្រាសចាក​តម្រេក​ ​ព្រោះ​រលត់​ ​ព្រោះ​មិន​ប្រកាន់យក​នូវ​រូប​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងនោះ​ ​ឈ្មោះថា​ ​បាន​ផុត​ស្រឡះ​ដោយ​ល្អ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​ ​បាន​ផុត​ស្រឡះ​ដោយ​ល្អ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​នោះ​ ​ឈ្មោះថា​ ​ជា​អ្នកមាន​កិច្ច​បាន​ធ្វើ​ហើយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​ ​មាន​កិច្ច​បាន​ធ្វើ​ហើយ​ ​វដ្តៈ​ ​របស់​សមណៈ​ ​និង​ព្រាហ្មណ៍​ទាំងនោះ​ ​ក៏​មិន​មាន​ជា​ប្រាកដ​។​
 [​១២០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​វេទនា​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​វេទនា​នោះ​ ​មាន៦យ៉ាងគឺ​ ​ចក្ខុសម្ផស្ស​ជា​វេទនា១​។​បេ​។​ ​មនោ​សម្ផស្ស​ជា​វេទនា១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​វេទនា​។​ ​ការ​កើតឡើង​នៃ​វេទនា​ ​ព្រោះ​ការ​កើតឡើង​នៃ​ផស្សៈ​ ​ការ​រលត់​នៃ​វេទនា​ ​ព្រោះ​ការ​រលត់​នៃ​ផស្សៈ​ ​មគ្គ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​
ថយ | ទំព័រទី ១៤៥ | បន្ទាប់
ID: 636849868111232408
ទៅកាន់ទំព័រ៖