ព្រះត្រៃបិដក ភាគ ៣៣
នេះឯង ជាផ្លូវទៅកាន់ទីរលត់ នៃវេទនា។ មគ្គប្រកបដោយអង្គ ៨ តើអ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ សេចក្តីសុខ និងសោមនស្សណា កើតឡើង ព្រោះអាស្រ័យនូវវេទនា នេះឈ្មោះថា អានិសង្សរបស់វេទនា វេទនាណា មិនទៀង ជាទុក្ខ មានសភាពប្រែប្រួលទៅជាធម្មតា នេះឈ្មោះថា ទោសរបស់វេទនា ការបន្ទោបង់ នូវឆន្ទរាគ ការលះបង់ នូវឆន្ទរាគ របស់វេទនាណា នេះឈ្មោះថា ការរលាស់ចេញ នូវវេទនា។ ម្នាលភិក្ខុទាំងឡាយ សេចក្តីពិតថា ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ បានដឹងច្បាស់នូវវេទនាយ៉ាងនេះ បានដឹងច្បាស់ នូវការកើតឡើង នៃវេទនាយ៉ាងនេះ បានដឹងច្បាស់ នូវការរលត់ នៃវេទនាយ៉ាងនេះ បានដឹងច្បាស់នូវសេចក្តីប្រតិបត្តិ ទៅកាន់ទីរលត់ នៃវេទនាយ៉ាងនេះ បានដឹងច្បាស់ នូវអានិសង្សរបស់វេទនាយ៉ាងនេះ បានដឹងច្បាស់ នូវទោសរបស់វេទនា យ៉ាងនេះ បានដឹងច្បាស់ នូវការរលាស់ចេញនូវវេទនាយ៉ាងនេះ ហើយប្រតិបត្តិ ដើម្បីសេចក្តីនឿយណាយ ដើម្បីការប្រាសចាកតម្រេក ដើម្បីសេចក្តីរលត់នៃវេទនា ពួកសមណៈ ឬព្រាហ្មណ៍ទាំងនោះ ឈ្មោះថា បានប្រតិបត្តិដោយល្អ ពួកសមណៈ ឬព្រាហ្មណ៍ណា បានប្រតិបត្តិដោយល្អ ពួកសមណៈ ឬព្រាហ្មណ៍ទាំងនោះ
ID: 636849868284662327
ទៅកាន់ទំព័រ៖