ព្រះត្រៃបិដក ភាគ ៣៣
ឈ្មោះថា ឋិតនៅក្នុងធម្មវិន័យនេះ។ ម្នាលភិក្ខុទាំងឡាយ ក៏ឯពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ បានដឹងច្បាស់នូវវេទនាយ៉ាងនេះ។បេ។ វដ្តៈរបស់សមណៈ និងព្រាហ្មណ៍ទាំងនោះ ក៏មិនមានជាប្រាកដ។
[១២១] ម្នាលភិក្ខុទាំងឡាយ ចុះសញ្ញា តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ពួកសញ្ញានេះ មាន៦យ៉ាងគឺ រូបសញ្ញា១ សទ្ទសញ្ញា១ គន្ធសញ្ញា១ រសសញ្ញា១ ផោដ្ឋព្វសញ្ញា១ ធម្មសញ្ញា១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សញ្ញា។ ការកើតឡើងនៃសញ្ញា ព្រោះការកើតឡើងនៃផស្សៈ ការរលត់នៃសញ្ញា ព្រោះការរលត់នៃផស្សៈ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង ជាសេចក្តីប្រតិបត្តិ ទៅកាន់ទីរលត់នៃសញ្ញា។ មគ្គប្រកបដោយអង្គ ៨ តើអ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។បេ។ វដ្តៈរបស់សមណៈ និងព្រាហ្មណ៍ទាំងនោះ ក៏មិនមានជាប្រាកដ។
ID: 636849868488413981
ទៅកាន់ទំព័រ៖