ព្រះត្រៃបិដក ភាគ ៣៣

 ​[​១២២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សង្ខារ​ទាំងឡាយ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ចេតនា​នេះ​ ​មាន៦ប្រការ​ ​គឺ​រូប​សញ្ចេតនា១​។​បេ​។​ ​ធម្ម​សញ្ចេតនា១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សង្ខារ​។​ ​ការ​កើតឡើង​ ​នៃ​សង្ខារ​ ​ព្រោះ​ការ​កើតឡើង​ ​នៃ​ផស្សៈ​ ​ការ​រលត់​នៃ​សង្ខារ​ ​ព្រោះ​ការ​រលត់​នៃ​ផស្សៈ​ ​មគ្គ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​នេះឯង​ ​ជា​សេចក្តី​ប្រតិបត្តិ​ ​ទៅកាន់​ទី​រលត់​នៃ​សង្ខារ​។​ ​មគ្គ​ប្រកបដោយ​អង្គ​ ​៨​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​សម្មាទិដ្ឋិ១​។​បេ​។​ ​សម្មាសមាធិ១​។​បេ​។​ ​សេចក្តី​សុខ​ ​និង​សោមនស្ស​ណា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​សង្ខារ​ទាំងឡាយ​ ​នេះ​ឈ្មោះថា​ ​អានិសង្ស​របស់​សង្ខារ​ទាំងឡាយ​ ​សង្ខារ​ទាំងឡាយ​ណា​ ​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សភាព​ប្រែប្រួល​ជា​ធម្មតា​ ​នេះ​ឈ្មោះថា​ ​ទោស​របស់​សង្ខារ​ទាំងឡាយ​ ​ការ​បន្ទោបង់​ ​នូវ​ឆន្ទ​រាគ​ ​ការ​លះបង់​ ​នូវ​ឆន្ទ​រាគ​ ​ក្នុង​សង្ខារ​ទាំងឡាយ​ណា​ ​នេះ​ឈ្មោះថា​ ​ការ​រលាស់​ចេញ​ ​នូវ​សង្ខារ​ទាំងឡាយ​។​ ​
ថយ | ទំព័រទី ១៤៨ | បន្ទាប់
ID: 636849868676574743
ទៅកាន់ទំព័រ៖