ព្រះត្រៃបិដក ភាគ ៣៣
ម្នាលភិក្ខុទាំងឡាយ សេចក្តីពិតថា ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ បានដឹងច្បាស់ នូវសង្ខារទាំងឡាយយ៉ាងនេះ បានដឹងច្បាស់ នូវការកើតឡើង នៃសង្ខារយ៉ាងនេះ បានដឹងច្បាស់ នូវការរលត់ នៃសង្ខារយ៉ាងនេះ បានដឹងច្បាស់ នូវសេចក្តីប្រតិបត្តិ ទៅកាន់ទីរលត់ នៃសង្ខារទាំងឡាយយ៉ាងនេះ។បេ។ ហើយប្រតិបត្តិ ដើម្បីសេចក្តីនឿយណាយ ដើម្បីការប្រាសចាកតម្រេក ដើម្បីសេចក្តីរលត់ នៃសង្ខារទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា បានប្រតិបត្តិដោយល្អ ពួកសមណៈ ឬព្រាហ្មណ៍ណា បានប្រតិបត្តិល្អ ពួកសមណៈ ឬព្រាហ្មណ៍នោះ ឈ្មោះថា ឋិតនៅក្នុងធម្មវិន័យនេះ។បេ។ វដ្តៈ របស់ពួកសមណៈ និងព្រាហ្មណ៍ទាំងនោះ ក៏មិនមានជាប្រាកដ។
[១២៣] ម្នាលភិក្ខុទាំងឡាយ វិញ្ញាណ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ពួកវិញ្ញាណនេះ មាន៦យ៉ាង គឺចក្ខុវិញ្ញាណ១ សោតវិញ្ញាណ១ ឃានវិញ្ញាណ១ ជិវ្ហាវិញ្ញាណ១ កាយវិញ្ញាណ១
ID: 636849868883236564
ទៅកាន់ទំព័រ៖