ព្រះត្រៃបិដក ភាគ ៣៣
ពួកលោកត្រូវគេសួរយ៉ាងនេះ គួរដោះស្រាយ យ៉ាងនេះថា ម្នាលអាវុសោ ព្រះសាស្តា ទ្រង់ប្រដៅឧបាយ ឲ្យកំចាត់បង់ នូវឆន្ទរាគ
(១) ក្នុងរូប។ ក្នុងវេទនា។ ក្នុងសញ្ញា។ ក្នុងសង្ខារទាំងឡាយ។ ព្រះសាស្តា ទ្រង់ប្រដៅឧបាយ កំចាត់បង់នូវឆន្ទរាគ ក្នុងវិញ្ញាណ។ ម្នាលអាវុសោ កាលបើពួកលោកដោះស្រាយ យ៉ាងនេះហើយ ពួកខត្តិយបណ្ឌិតក្តី ព្រាហ្មណបណ្ឌិតក្តី គហបតិបណ្ឌិតក្តី សមណបណ្ឌិតក្តី សមជានឹងសួរប្រស្នា តទៅទៀត ម្នាលអាវុសោ ព្រោះពួកមនុស្សជាបណ្ឌិត តែងពិចារណារកប្រយោជន៍ (តែងសួរថា) ព្រះសាស្តា របស់លោកមានអាយុ ទ្រង់ឃើញទោស ដូចម្តេច បានជាប្រដៅឧបាយកំចាត់បង់ នូវឆន្ទរាគក្នុងរូប។ ក្នុងវេទនា។ ក្នុងសញ្ញា។ ក្នុងសង្ខារទាំងឡាយ។ ព្រះសាស្តា ទ្រង់ប្រដៅឧបាយ កំចាត់បង់ នូវឆន្ទរាគ ក្នុងវិញ្ញាណ។ ម្នាលអាវុសោ ពួកលោកត្រូវគេសួរ យ៉ាងនេះហើយ គួរដោះស្រាយ យ៉ាងនេះថា ម្នាលអាវុសោ
(១) សេចក្តីត្រេកត្រអាលក្នុងរូប។
ID: 636849826815480426
ទៅកាន់ទំព័រ៖