ព្រះត្រៃបិដក ភាគ ៣៣

​មនោវិញ្ញាណ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​វិញ្ញាណ​។​ ​ការ​កើតឡើង​ ​នៃ​វិញ្ញាណ​ ​ព្រោះ​ការ​កើតឡើង​ ​នៃ​នាម​និង​រូប​ ​ការ​រលត់​នៃ​វិញ្ញាណ​ ​ព្រោះ​ការ​រលត់​ ​នៃ​នាម​និង​រូប​ ​មគ្គ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​នេះឯង​ ​ជា​សេចក្តី​ប្រតិបត្តិ​ ​ទៅកាន់​ទី​រលត់​ ​នៃ​វិញ្ញាណ​។​ ​មគ្គ​ប្រកបដោយ​អង្គ​ ​៨​ ​តើ​អ្វីខ្លះ​។​ ​គឺ​សម្មាទិដ្ឋិ១​។​បេ​។​ ​សម្មាសមាធិ១​។​បេ​។​ ​សេចក្តី​សុខ​ ​និង​សោមនស្ស​ណា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​វិញ្ញាណ​ ​នេះ​ឈ្មោះថា​ ​អានិសង្ស​របស់​វិញ្ញាណ​ ​វិញ្ញាណ​ណា​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សភាព​ប្រែប្រួល​ជា​ធម្មតា​ ​នេះ​ឈ្មោះថា​ ​ទោស​របស់​វិញ្ញាណ​ ​ការ​បន្ទោបង់​ ​នូវ​ឆន្ទ​រាគ​ ​ការ​លះបង់​ ​នូវ​ឆន្ទ​រាគ​ ​ក្នុង​វិញ្ញាណ​ណា​ ​នេះ​ឈ្មោះថា​ ​ការ​រលាស់​ចេញ​ ​នូវ​វិញ្ញាណ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ពិត​ថា​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​នីមួយ​ ​បានដឹង​ច្បាស់​ ​នូវ​វិញ្ញាណ​យ៉ាងនេះ​ ​បានដឹង​ច្បាស់​ ​នូវ​ការ​កើតឡើង​ ​នៃ​វិញ្ញាណ​យ៉ាងនេះ​ ​បានដឹង​ច្បាស់​ ​នូវ​ការ​រលត់​នៃ​វិញ្ញាណ​យ៉ាងនេះ​ ​បានដឹង​ច្បាស់​ ​នូវ​សេចក្តី​ប្រតិបត្តិ​ ​ទៅកាន់​ទី​រលត់​នៃ​វិញ្ញាណ​យ៉ាងនេះ​ ​បានដឹង​ច្បាស់​ ​នូវ​អានិសង្ស​របស់​វិញ្ញាណ​យ៉ាងនេះ​ ​បានដឹង​ច្បាស់​ ​នូវ​ទោស​របស់​វិញ្ញាណ​យ៉ាងនេះ​ ​បានដឹង​ច្បាស់​ ​នូវ​ការ​រលាស់​ចេញ​ ​នូវ​វិញ្ញាណ​យ៉ាងនេះ​ ​ហើយ​ប្រតិបត្តិ​ដើម្បី​សេចក្តី​នឿយណាយ​ ​ដើម្បី​ការប្រាសចាក​តម្រេក​ ​ដើម្បី​សេចក្តី​រលត់​នៃ​វិញ្ញាណ​ ​
ថយ | ទំព័រទី ១៥០ | បន្ទាប់
ID: 636849869103149142
ទៅកាន់ទំព័រ៖