ព្រះត្រៃបិដក ភាគ ៣៣

​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងនោះ​ ​ឈ្មោះថា​ ​បាន​ប្រតិបត្តិ​ល្អ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​ ​បាន​ប្រតិបត្តិ​ល្អ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​នោះ​ ​ឈ្មោះថា​ ​ឋិតនៅ​ក្នុង​ធម្មវិន័យ​នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​នីមួយ​ ​បានដឹង​ច្បាស់​ ​នូវ​វិញ្ញាណ​យ៉ាងនេះ​ ​បានដឹង​ច្បាស់​ ​នូវ​ការ​កើតឡើង​ ​នៃ​វិញ្ញាណ​យ៉ាងនេះ​ ​បានដឹង​ច្បាស់​ ​នូវ​ការ​រលត់​នៃ​វិញ្ញាណ​យ៉ាងនេះ​ ​បានដឹង​ច្បាស់​ ​នូវ​សេចក្តី​ប្រតិបត្តិ​ ​ទៅកាន់​ទី​រលត់​នៃ​វិញ្ញាណ​យ៉ាងនេះ​ ​បានដឹង​ច្បាស់​ ​នូវ​អានិសង្ស​ ​របស់​វិញ្ញាណ​យ៉ាងនេះ​ ​បានដឹង​ច្បាស់​ ​នូវ​ទោស​របស់​វិញ្ញាណ​យ៉ាងនេះ​ ​បានដឹង​ច្បាស់​ ​នូវ​ការ​រលាស់​ចេញ​ ​នូវ​វិញ្ញាណ​យ៉ាងនេះ​ ​ហើយក៏​ផុត​ស្រឡះ​ ​ព្រោះ​សេចក្តី​នឿយណាយ​ ​ព្រោះ​ប្រាសចាក​តម្រេក​ ​ព្រោះ​រលត់​ ​ព្រោះ​មិន​ប្រកាន់យក​ ​នូវ​វិញ្ញាណ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​នោះ​ ​ឈ្មោះថា​ ​ផុត​ស្រឡះ​ដោយ​ល្អ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​ ​បាន​ផុត​ស្រឡះ​ល្អ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​នោះ​ ​ឈ្មោះថា​ ​ជា​អ្នកមាន​កិច្ច​បាន​ធ្វើ​ហើយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​ ​មាន​កិច្ច​បាន​ធ្វើ​ហើយ​ ​វដ្តៈ​ ​របស់​សមណៈ​ ​និង​ព្រាហ្មណ៍​ទាំងនោះ​ ​ក៏​មិន​មាន​ជា​ប្រាកដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​ឈ្លាសវៃ​ ​ក្នុង​ហេតុ៧ប្រការ​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ១៥១ | បន្ទាប់
ID: 636849869275579005
ទៅកាន់ទំព័រ៖