ព្រះត្រៃបិដក ភាគ ៣៣
[១២៤] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកពិចារណា នូវលក្ខណៈ៣ប្រការ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាតាមធាតុ ពិចារណាតាមអាយតនៈ ពិចារណាតាមបដិច្ចសមុប្បាទ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកពិចារណា នូវលក្ខណៈ៣ប្រការ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកឈ្លាស ក្នុងហេតុ៧ប្រការ ជាអ្នកពិចារណា នូវលក្ខណៈ៣ប្រការ តថាគត ហៅថា ជាឧត្តមបុរស មានកិច្ចបានធ្វើហើយ មានព្រហ្មចរិយធម៌នៅរួចហើយ ក្នុងធម្មវិន័យនេះ។
[១២៥] ក្នុងក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ផុតស្រឡះហើយ ព្រោះនឿយណាយ ព្រោះប្រាសចាកតម្រេក ព្រោះរលត់ ព្រោះមិនប្រកាន់យកនូវរូប បានជាហៅថា សម្មាសម្ពុទ្ធ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងភិក្ខុជាបញ្ញាវិមុត្ត ផុតស្រឡះហើយ ព្រោះនឿយណាយ ព្រោះប្រាសចាកតម្រេក ព្រោះរលត់ ព្រោះមិនប្រកាន់យកនូវរូប ហៅថា បញ្ញាវិមុត្ត ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ ផុតស្រឡះហើយ ព្រោះនឿយណាយ
ID: 636849869498741769
ទៅកាន់ទំព័រ៖