ព្រះត្រៃបិដក ភាគ ៣៣
ព្រោះប្រាសចាកតម្រេក ព្រោះរលត់ ព្រោះមិនប្រកាន់យកនូវវេទនា បានជាហៅថា សម្មាសម្ពុទ្ធ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងភិក្ខុជាបញ្ញាវិមុត្ត ព្រោះនឿយណាយ ចាកវេទនា។បេ។ ហៅថា បញ្ញាវិមុត្ត។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ ផុតស្រឡះហើយ ព្រោះនឿយណាយ ព្រោះប្រាសចាកតម្រេក ព្រោះរលត់ ព្រោះមិនប្រកាន់យក នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ នូវវិញ្ញាណ បានជាហៅថា សម្មាសម្ពុទ្ធ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងភិក្ខុ ជាបញ្ញាវិមុត្ត ផុតស្រឡះហើយ ព្រោះនឿយណាយ ព្រោះប្រាសចាកតម្រេក ព្រោះរលត់ ព្រោះមិនប្រកាន់យក នូវវិញ្ញាណ ហៅថា បញ្ញាវិមុត្ត។
[១២៦] ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុទាំងនោះ ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ មានគុណវិសេសដូចម្តេច មានព្យាយាមលើសលុបដូចម្តេច មានហេតុផ្សេងគ្នាដូចម្តេច អំពីភិក្ខុជាបញ្ញាវិមុត្ត។
ID: 636849869839241244
ទៅកាន់ទំព័រ៖