ព្រះត្រៃបិដក ភាគ ៣៣

​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ទាំងឡាយ​របស់​យើងខ្ញុំ​ ​មាន​ព្រះមានព្រះភាគ​ជា​ប្រធាន​ ​មាន​ព្រះមានព្រះភាគ​ ​ជា​អ្នកណែនាំ​ ​មាន​ព្រះមានព្រះភាគ​ ​ជាទី​ពឹង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់ព្រះ​មេត្តាប្រោស​ ​បំភ្លឺ​សេចក្តី​ ​នៃ​ភាសិត​នេះ​ឲ្យ​ទាន​ ​ភិក្ខុ​ទាំងឡាយ​ ​បាន​ស្តាប់​ព្រះមានព្រះភាគ​ហើយ​ ​នឹង​ចាំទុក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ឲ្យ​ល្អ​ចុះ​ ​តថាគត​នឹង​សំដែង​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​ ​នៃ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​តថាគត​ ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​ជា​អ្ន​កញុំាង​មគ្គ​ ​ដែល​មិនទាន់​កើត​ ​ឲ្យ​កើតឡើង​ ​ពន្យល់​មគ្គ​ ​ដែល​មិនទាន់​ដឹង​ច្បាស់​ ​ឲ្យដឹង​ច្បាស់​ ​បង្ហាញ​មគ្គ​ ​ដែល​មិនទាន់​បង្ហាញ​ ​ទ្រង់​ដឹង​មគ្គ​ ​ទ្រង់​ជ្រាប​មគ្គ​ ​ឈ្លាសវៃ​ក្នុង​មគ្គ​ ​(​និង​មិនមែន​មគ្គ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​កាល​ឥឡូវនេះ​ ​មាន​ពួក​សាវ័ក​អ្នកដើរតាម​មគ្គ​ ​បាន​ប្រកបតាម​ជា​ខាងក្រោយ​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​មានគុណ​វិសេស​នេះឯង​ ​មាន​ព្យាយាម​លើសលុប​នេះឯង​ ​មានហេតុ​ផ្សេងគ្នា​នេះឯង​ ​អំពី​ភិក្ខុ​ជា​បញ្ញា​វិមុត្ត​។​
ថយ | ទំព័រទី ១៥៤ | បន្ទាប់
ID: 636849870005010726
ទៅកាន់ទំព័រ៖