ព្រះត្រៃបិដក ភាគ ៣៣

 ​[​១២៧​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ឥសិបតន​មិគទាយវ័ន​ ​ទៀប​ក្រុង​ពារាណសី​។​ ​ក្នុង​ទីនោះ​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ហៅ​ពួក​បញ្ចវគ្គិយ​ភិក្ខុ​។​បេ​។​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​មិនមែន​ជា​របស់​ខ្លួន​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​រូប​នេះ​ ​ជា​របស់​ខ្លួន​ ​រូប​នេះ​ ​នឹង​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​អាពាធ​ឡើយ​ ​បុគ្គល​ ​គប្បី​បាន​ ​(​នូវ​អំណាច​)​ ​ក្នុង​រូប​ថា​ ​រូប​របស់​អាត្មាអញ​ ​ចូរ​ជា​យ៉ាងនេះ​ចុះ​ ​រូប​របស់​អាត្មាអញ​ ​កុំទៅ​ជា​យ៉ាងនេះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​មិនមែន​ជា​របស់​ខ្លួន​ ​ព្រោះ​ហេតុ​ណា​ ​ព្រោះហេតុនោះ​ ​បាន​ជា​រូប​ចេះតែ​ប្រព្រឹត្តទៅ​ ​ដើម្បី​អាពាធ​ ​បុគ្គល​ ​មិនបាន​ ​(​នូវ​អំណាច​)​ ​ក្នុង​រូប​ថា​ ​រូប​របស់​អាត្មាអញ​ ​ចូរ​ជា​យ៉ាងនេះ​ចុះ​ ​រូប​របស់​អាត្មាអញ​ ​កុំទៅ​ជា​យ៉ាងនេះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេទនា​ ​មិនមែន​ជា​របស់​ខ្លួន​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​វេទនា​នេះ​ ​ជា​របស់​ខ្លួន​ ​វេទនា​នេះ​ ​នឹង​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​អាពាធ​ឡើយ​ ​បុគ្គល​គប្បី​បាន​ ​(​នូវ​អំណាច​)​ ​ក្នុង​វេទនា​ថា​ ​វេទនា​របស់​អាត្មាអញ​ ​ចូរ​ជា​យ៉ាងនេះ​ចុះ​ ​វេទនា​របស់​អាត្មាអញ​ ​កុំទៅ​ជា​យ៉ាងនេះ​ឡើយ​។​ ​
ថយ | ទំព័រទី ១៥៥ | បន្ទាប់
ID: 636849870202882043
ទៅកាន់ទំព័រ៖