ព្រះត្រៃបិដក ភាគ ៣៣
សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត រមែងកើតឡើង ដល់បុគ្គល ដែលមិនទាន់ប្រាសចាករាគៈ មិនទាន់ប្រាសចាកឆន្ទៈ មិនទាន់ប្រាសចាកសេចក្តីស្រឡាញ់ មិនទាន់ប្រាសចាកសេចក្តីស្រេកឃ្លាន មិនទាន់ប្រាសចាកសេចក្តីក្តៅក្រហាយ មិនទាន់ប្រាសចាកតណ្ហា ក្នុងរូប ព្រោះតែរូបនោះ ប្រែប្រួលទៅ ប្លែកទៅ។ ក្នុងវេទនា។ ក្នុងសញ្ញា។ មិនទាន់ប្រាសចាករាគៈ ក្នុងសង្ខារទាំងឡាយ។បេ។ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត រមែងកើតឡើង ដល់បុគ្គល ដែលមិនទាន់ប្រាសចាកតណ្ហា ព្រោះតែសង្ខារទាំងឡាយនោះ ប្រែប្រួលទៅ ប្លែកទៅ។ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត រមែងកើតឡើង ដល់បុគ្គល ដែលមិនទាន់ប្រាសចាករាគៈ មិនទាន់ប្រាសចាកឆន្ទៈ មិនទាន់ប្រាសចាកសេចក្តីស្រឡាញ់ មិនទាន់ប្រាសចាកសេចក្តីស្រេកឃ្លាន មិនទាន់ប្រាសចាកសេចក្តីក្តៅក្រហាយ មិនទាន់ប្រាសចាកតណ្ហា ក្នុងវិញ្ញាណ ព្រោះតែវិញ្ញាណនោះ ប្រែប្រួលទៅ ប្លែកទៅ។
ID: 636849827009561527
ទៅកាន់ទំព័រ៖