ព្រះត្រៃបិដក ភាគ ៣៣

 ​[​១៣០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយសាវ័ក​ជា​អ្នកចេះដឹង​ ​កាលបើ​បានឃើញ​យ៉ាងនេះ​ ​រមែង​នឿយណាយ​ ​ក្នុង​រូប​ផង​ ​នឿយណាយ​ ​ក្នុង​វេទនា​ផង​ ​នឿយណាយ​ ​ក្នុង​សញ្ញា​ផង​ ​នឿយណាយ​ ​ក្នុង​សង្ខារ​ទាំងឡាយ​ផង​ ​នឿយណាយ​ ​ក្នុង​វិញ្ញាណ​ផង​ ​កាលបើ​នឿយណាយ​ ​រមែង​ប្រាសចាក​តម្រេក​ ​តែង​ផុត​ស្រឡះ​ ​ព្រោះ​ប្រាសចាក​តម្រេក​។​ ​កាលបើ​ចិត្ត​ផុត​ស្រឡះ​ហើយ​ ​ប្រាជ្ញា​ ​ក៏​កើតឡើង​ថា​ ​ចិត្ត​ផុត​ស្រឡះ​ហើយ​។​ ​ព្រះ​អរិយសាវ័ក​នោះ​ ​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​ព្រហ្មចរិយ​ធម៌​ ​អាត្មាអញ​ ​បាន​នៅ​រួចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើរួចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ភាសិត​នេះ​ហើយ​។​ ​ពួក​បញ្ចវគ្គិយ​ភិក្ខុ​ ​ក៏​ពេញចិត្ត​ ​ត្រេកអរ​ចំពោះ​ភាសិត​ ​នៃ​ព្រះមានព្រះភាគ​។​ ​កាលដែល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​វេយ្យាករណ៍​នេះ​ហើយ​ ​ចិត្ត​របស់​បញ្ចវគ្គិយ​ភិក្ខុ​ ​ក៏​ផុត​ស្រឡះ​ចាក​អាសវៈ​ទាំងឡាយ​ ​ព្រោះ​មិន​ប្រកាន់​។​
 [​១៣១​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​កូ​ដា​គារ​សាលា​ ​នាម​ហា​វ័ន​ ​ទៀប​ក្រុង​វេសាលី​។​ ​គ្រានោះ​ឯង​ ​ស្តេច​លិ​ច្ឆ​វី​ឈ្មោះ​ ​មហ​លិ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​។​បេ​។​ ​លុះ​មហ​លិ​លិ​ច្ឆ​វី​ ​គង់​ក្នុង​ទីសម​គួរ​ហើយ​ ​ទើប​ក្រាបទូល​ព្រះមានព្រះភាគ​ ​
ថយ | ទំព័រទី ១៦០ | បន្ទាប់
ID: 636849871236591168
ទៅកាន់ទំព័រ៖