ព្រះត្រៃបិដក ភាគ ៣៣

​ជា​រូប​ ​ដែល​ពួក​សត្វ​មិន​គួរ​ត្រេកអរ​ទេ​។​ ​ម្នាល​មហ​លិ​ ​តែ​រូប​នេះ​ជា​សុខ​ ​មាន​សុខ​ជាប់​តាម​ ​មាន​សុខ​គ្រប​ដណ្តប់​ ​មិនទាន់​មានទុក្ខ​គ្រប​សង្កត់​នៅឡើយ​ ​ព្រោះ​ហេតុ​ណា​ ​ព្រោះហេតុនោះ​ ​ពួក​សត្វ​ ​រមែង​ត្រេកអរ​ ​ក្នុង​រូប​ ​ព្រោះតែ​មាន​សេចក្តី​ត្រេកអរ​ ​បាន​ជា​ជាប់​ចំពាក់​ ​ព្រោះ​មានការ​ជាប់​ចំពាក់​ ​បាន​ជា​សៅហ្មង​។​ ​ម្នាល​មហ​លិ​ ​នេះឯង​ជាហេតុ​ ​នេះឯង​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​សត្វ​ទាំងឡាយ​សៅហ្មង​។​ ​សត្វ​ទាំងឡាយ​ ​មានហេតុ​ ​មាន​បច្ច័យ​នាំឲ្យ​សៅហ្មង​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​មហ​លិ​ ​វេទនា​ ​នេះ​ ​មាន​មានទុក្ខ​តែ​ម្យ៉ាង​ ​មានទុក្ខ​ជាប់​តាម​ ​មានទុក្ខ​គ្រប​សង្កត់​ ​មិនទាន់​មាន​សុខ​ ​គ្រប​ដណ្តប់​នៅឡើយ​ ​ជា​វេទនា​ ​ដែល​សត្វ​ទាំងឡាយ​ ​មិន​គួរ​ត្រេកអរ​ទេ​។​ ​ម្នាល​មហ​លិ​ ​តែ​វេទនា​នេះ​ជា​សុខ​ ​មាន​សុខ​ជាប់​តាម​ ​មាន​សុខ​គ្រប​ដណ្តប់​ ​មិនទាន់​មានទុក្ខ​មក​គ្រប​សង្កត់​នៅឡើយ​ ​ព្រោះ​ហេតុ​ណា​ ​ព្រោះហេតុនោះ​ ​សត្វ​ទាំងឡាយ​ ​រមែង​ត្រេកអរ​ ​ក្នុង​វេទនា​ ​ព្រោះ​មាន​សេចក្តី​ត្រេកអរ​ ​បាន​ជា​ជាប់​ចំពាក់​ ​ព្រោះ​មានការ​ជាប់​ចំពាក់​ ​បាន​ជា​សៅហ្មង​។​ ​ម្នាល​មហ​លិ​ ​នេះឯង​ជាហេតុ​ ​នេះឯង​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​សត្វ​ទាំងឡាយ​សៅហ្មង​។​ ​សត្វ​ទាំងឡាយ​ ​មានហេតុ​ ​មាន​បច្ច័យ​នាំឲ្យ​សៅហ្មង​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​មហ​លិ​ ​សញ្ញា​ ​នេះ​។​ ​ម្នាល​មហ​លិ​ ​សង្ខារ​ទាំងឡាយ​នេះ​ ​មានទុក្ខ​តែ​ម្យ៉ាង
ថយ | ទំព័រទី ១៦២ | បន្ទាប់
ID: 636849871643394436
ទៅកាន់ទំព័រ៖