ព្រះត្រៃបិដក ភាគ ៣៣

​មានទុក្ខ​ជាប់​តាម​ ​មានទុក្ខ​គ្រប​សង្កត់​ ​មិនទាន់​មាន​សេចក្តី​សុខ​ ​មក​គ្រប​ដណ្តប់​នៅឡើយ​ ​ជា​សង្ខារ​ដែល​សត្វ​ទាំងឡាយ​ ​មិន​គួរ​ត្រេកអរ​ទេ​។​ ​ម្នាល​មហ​លិ​ ​តែ​សង្ខារ​ទាំងឡាយ​នេះ​ ​ជា​សុខ​ ​មាន​សុខ​ជាប់​តាម​ ​មាន​សុខ​គ្រប​ដណ្តប់​ ​មិនទាន់​មានទុក្ខ​មក​គ្រប​សង្កត់​នៅឡើយ​ ​ព្រោះ​ហេតុ​ណា​ ​ព្រោះហេតុនោះ​ ​សត្វ​ទាំងឡាយ​ ​តែង​ត្រេកអរ​ ​ក្នុង​សង្ខារ​ទាំងឡាយ​ ​ព្រោះតែ​មាន​សេចក្តី​ត្រេកអរ​ ​បាន​ជា​ជាប់​ចំពាក់​ ​ព្រោះ​មានការ​ជាប់​ចំពាក់​ ​បាន​ជា​សៅហ្មង​។​ ​ម្នាល​មហ​លិ​ ​នេះឯង​ជាហេតុ​ ​នេះឯង​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​សត្វ​ទាំងឡាយ​សៅហ្មង​។​ ​សត្វ​ទាំងឡាយ​ ​មានហេតុ​ ​មាន​បច្ច័យ​នាំឲ្យ​សៅហ្មង​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​មហ​លិ​ ​វិញ្ញាណ​ ​នេះ​ ​មានទុក្ខ​តែ​ម្យ៉ាង​ ​មានទុក្ខ​ជាប់​តាម​ ​មានទុក្ខ​គ្រប​សង្កត់​ ​មិនទាន់​មាន​សេចក្តី​សុខ​ ​មក​គ្រប​ដណ្តប់​នៅឡើយ​ ​ជា​វិញ្ញាណ​ ​ដែល​សត្វ​ទាំងឡាយ​ ​មិន​គួរ​ត្រេកអរ​ទេ​។​ ​ម្នាល​មហ​លិ​ ​តែ​វិញ្ញាណ​នេះ​ ​ជា​សុខ​ ​មាន​សុខ​ជាប់​តាម​ ​មាន​សុខ​គ្រប​ដណ្តប់​ ​មិនទាន់​មានទុក្ខ​មក​គ្រប​សង្កត់​នៅឡើយ​ ​ព្រោះ​ហេតុ​ណា​ ​ព្រោះហេតុនោះ​ ​
ថយ | ទំព័រទី ១៦៣ | បន្ទាប់
ID: 636849871837555541
ទៅកាន់ទំព័រ៖