ព្រះត្រៃបិដក ភាគ ៣៣

​សត្វ​ទាំងឡាយ​ ​រមែង​ត្រេកអរ​ ​ក្នុង​វិញ្ញាណ​ ​ព្រោះតែ​មាន​សេចក្តី​ត្រេកអរ​ ​បាន​ជា​ជាប់​ចំពាក់​ ​ព្រោះ​មានការ​ជាប់​ចំពាក់​ ​បាន​ជា​សៅហ្មង​។​ ​ម្នាល​មហ​លិ​ ​នេះឯង​ជាហេតុ​ ​នេះឯង​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​សត្វ​ទាំងឡាយ​សៅហ្មង​។​ ​សត្វ​ទាំងឡាយ​ ​មានហេតុ​ ​មាន​បច្ច័យ​ ​នាំឲ្យ​សៅហ្មង​ ​យ៉ាងនេះ​ឯង​។​ ​
 [​១៣២​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ហេតុ​ដូចម្តេច​ ​បច្ច័យ​ដូចម្តេច​ ​ដែល​នាំឲ្យ​សត្វ​ទាំងឡាយ​បរិសុទ្ធ​ ​ចុះ​សត្វ​ទាំងឡាយ​ ​មានហេតុ​ ​មាន​បច្ច័យ​នាំឲ្យ​បរិសុទ្ធ​ ​ដោយ​ប្រការ​ដូចម្តេច​។​ ​ម្នាល​មហ​លិ​ ​រូប​នេះ​ ​មាន​សេចក្តី​សុខ​តែ​ម្យ៉ាង​ ​មាន​សុខ​ជាប់​តាម​ ​មាន​សុខ​គ្រប​ដណ្តប់​ ​មិនទាន់​មានទុក្ខ​មក​គ្រប​សង្កត់​នៅឡើយ​ ​ជា​រូប​ដែល​សត្វ​ទាំងឡាយ​ ​មិន​គួរ​នឿយ​ណា​ទេ​។​ ​ម្នាល​មហ​លិ​ ​តែ​រូប​នេះ​ជា​ទុក្ខ​ ​មានទុក្ខ​ជាប់​តាម​ ​មានទុក្ខ​គ្រប​សង្កត់​ ​មិនទាន់​មាន​សុខ​មក​គ្រប​ដណ្តប់​នៅឡើយ​ ​ព្រោះ​ហេតុ​ណា​ ​ព្រោះហេតុនោះ​ ​សត្វ​ទាំងឡាយ​ ​រមែង​នឿយណាយ​ ​ក្នុង​រូប​ ​កាលបើ​នឿយណាយ​ហើយ​ ​ក៏​ប្រាសចាក​តម្រេក​ ​ព្រោះ​ប្រាសចាក​តម្រេក​ ​ទើប​បរិសុទ្ធ​។​ ​ម្នាល​មហ​លិ​ ​នេះ​ជាហេតុ​ ​
ថយ | ទំព័រទី ១៦៤ | បន្ទាប់
ID: 636849872087439834
ទៅកាន់ទំព័រ៖