ព្រះត្រៃបិដក ភាគ ៣៣
នេះជាបច្ច័យ ដែលនាំឲ្យសត្វទាំងឡាយ បរិសុទ្ធ។ សត្វទាំងឡាយ មានហេតុ មានបច្ច័យ នាំឲ្យបរិសុទ្ធ យ៉ាងនេះឯង។ ម្នាលមហលិ វេទនានេះ មានសេចក្តីសុខតែម្យ៉ាង។បេ។ បពិត្រមហលិ សញ្ញានេះ។ ម្នាលមហលិ សង្ខារទាំងឡាយនេះ មានសេចក្តីសុខតែម្យ៉ាង។ ម្នាលមហលិ វិញ្ញាណនេះ មានសេចក្តីសុខតែម្យ៉ាង មានសុខជាប់តាម មានសុខគ្របដណ្តប់ មិនទាន់មានទុក្ខមកគ្របសង្កត់នៅឡើយ ជាវិញ្ញាណ ដែលសត្វទាំងឡាយ មិនគួរនឿយណាយ។ ម្នាលមហលិ តែវិញ្ញាណនេះ ជាទុក្ខ មានទុក្ខជាប់តាម មានទុក្ខគ្របសង្កត់ មិនទាន់មានសុខមកគ្របដណ្តប់នៅឡើយ ព្រោះហេតុណា ព្រោះហេតុនោះ សត្វទាំងឡាយ ទើបនឿយណាយ ក្នុងវិញ្ញាណ កាលបើនឿយណាយហើយ ក៏ប្រាសចាកតម្រេក ព្រោះប្រាសចាកតម្រេក ទើបបរិសុទ្ធ។ ម្នាលមហលិ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យសត្វទាំងឡាយ បរិសុទ្ធ។ ពួកសត្វ មានហេតុ មានបច្ច័យ នាំឲ្យបរិសុទ្ធ យ៉ាងនេះឯង។
ID: 636849872252559278
ទៅកាន់ទំព័រ៖