ព្រះត្រៃបិដក ភាគ ៣៣

 ​[​១៣៣​]​ ​ក្នុង​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​ក្តៅ​ ​វេទនា​ក្តៅ​ ​សញ្ញា​ក្តៅ​ ​សង្ខារ​ក្តៅ​ ​វិញ្ញាណ​ក្តៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អរិយសាវ័ក​ ​ជា​អ្នកចេះដឹង​ ​ឃើញ​យ៉ាងនេះ​ ​រមែង​នឿយណាយ​ ​ក្នុង​រូប​ផង​ ​ក្នុង​វេទនា​ផង​។​ ​ក្នុង​សញ្ញា​ផង​។​ ​ក្នុង​សង្ខារ​ទាំងឡាយ​ផង​។​ ​នឿយណាយ​ ​ក្នុង​វិញ្ញាណ​ផង​ ​កាលបើ​នឿយណាយ​ ​ក៏​ប្រាសចាក​តម្រេក​។​បេ​។​ ​រមែង​ដឹង​ច្បាស់​ថា​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​
 [​១៣៤​]​ ​ក្នុង​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សភាវៈ​ ​ទាំង៣យ៉ាងនេះ​ ​គឺ​ ​គន្លង​ពាក្យ១​ ​គន្លង​ឈ្មោះ១​ ​គន្លង​បញ្ញត្តិ១​ ​ពួក​សមណព្រាហ្មណ៍​ ​ជា​អ្នកប្រាជ្ញ​ ​មិនដែល​លះបង់​ ​មិនធ្លាប់​លះបង់​ ​មិន​ទំលាក់​ចោល​ ​មិនដែល​ទំលាក់​ចោល​ ​ទាំង​មិនបាន​ខាំង​ឃាត់​ឡើយ​។​ ​សភាវៈ​ ​ទាំង៣យ៉ាង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​ណា​ ​ដែល​កន្លងទៅ​ ​រលត់​ទៅ​ ​ប្រែប្រួល​ទៅ​ហើយ​ ​
ថយ | ទំព័រទី ១៦៦ | បន្ទាប់
ID: 636849872456700954
ទៅកាន់ទំព័រ៖