ព្រះត្រៃបិដក ភាគ ៣៣
ការពិចារណានូវរូបនោះ ថាកើតមានរួចហើយ ឈ្មោះរបស់រូបនោះ ថាកើតមានរួចហើយ បញ្ញត្តិរបស់រូបនោះ ថាកើតមានរួចហើយ តែការពិចារណានូវរូបនោះ ថាគ្មានក្នុងបច្ចុប្បន្ននេះទេ ការពិចារណានូវរូបនោះ ថាគ្មានទៅក្នុងអនាគតទេ។ វេទនាណា ដែលកន្លងទៅ រលត់ទៅ ប្រែប្រួលទៅហើយ ការពិចារណានូវវេទនានោះ ថាកើតមានរួចហើយ ឈ្មោះរបស់វេទនានោះ ថាកើតមានរួចហើយ បញ្ញត្តិរបស់វេទនានោះ ថាកើតមានរួចហើយ តែការពិចារណា នូវវេទនានោះ ថាគ្មានក្នុងបច្ចុប្បន្ននេះទេ ការពិចារណានូវវេទនានោះ ថាគ្មានទៅក្នុងអនាគតទេ។ សញ្ញាណា។បេ។ សង្ខារទាំងឡាយណា ដែលកន្លងទៅ រលត់ទៅប្រែប្រួលទៅហើយ ការពិចារណានូវសង្ខារទាំងឡាយនោះ ថាកើតមានរួចហើយ ឈ្មោះរបស់សង្ខារទាំងឡាយនោះ ថាកើតមានរួចហើយ បញ្ញត្តិរបស់សង្ខារទាំងឡាយនោះ ថាកើតមានរួចហើយ តែការពិចារណា នូវសង្ខារទាំងឡាយនោះ ថាគ្មានក្នុងបច្ចុប្បន្ននេះទេ ការពិចារណានូវសង្ខារទាំងឡាយនោះ ថាគ្មានទៅក្នុងអនាគតទេ។ វិញ្ញាណណា
ID: 636849872655912349
ទៅកាន់ទំព័រ៖