ព្រះត្រៃបិដក ភាគ ៣៣

​ដែល​កន្លងទៅ​ ​រលត់​ទៅ​ ​ប្រែប្រួល​ទៅ​ហើយ​ ​ការពិចារណា​នូវ​វិញ្ញាណ​នោះ​ ​ថា​កើតមាន​រួចហើយ​ ​ឈ្មោះ​របស់​វិញ្ញាណ​នោះ​ ​ថា​កើតមាន​រួចហើយ​ ​បញ្ញត្តិ​របស់​វិញ្ញាណ​នោះ​ ​ថា​កើតមាន​រួចហើយ​ ​តែ​ការពិចារណា​នូវ​វិញ្ញាណ​នោះ​ ​ថា​គ្មាន​ក្នុង​បច្ចុប្បន្ន​ទេ​ ​ការពិចារណា​នូវ​វិញ្ញាណ​នោះ​ ​ថា​គ្មាន​ទៅ​ក្នុង​អនាគត​ទេ​។​
 [​១៣៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​ណា​ ​មិនទាន់​កើត​ហើយ​ ​មិនទាន់​កើត​ប្រាកដហើយ​ ​ការពិចារណា​នូវ​រូប​នោះ​ ​ថា​នឹង​កើតមាន​ទៅ​ក្នុង​អនាគត​ ​ឈ្មោះ​របស់​រូប​នោះ​ ​ថា​នឹង​កើតមាន​ទៅ​ក្នុង​អនាគត​ ​បញ្ញត្តិ​របស់​រូប​នោះ​ ​ថា​នឹង​កើតមាន​ទៅ​ក្នុង​អនាគត​ ​តែ​ការពិចារណា​នូវ​រូប​នោះ​ ​ថា​គ្មាន​ក្នុង​បច្ចុប្បន្ន​នេះ​ទេ​ ​ការពិចារណា​នូវ​រូប​នោះ​ ​ថា​គ្មាន​ពីអ​តី​ត​កាល​មក​ទេ​។​ ​វេទនា​ណា​ ​មិនទាន់​កើត​ហើយ​ ​មិនទាន់​កើត​ប្រាកដហើយ​ ​ការពិចារណា​នូវ​វេទនា​នោះ​ ​ថា​នឹង​កើតមាន​ទៅ​ក្នុង​អនាគត​ ​ឈ្មោះ​របស់​វេទនា​នោះ​ ​ថា​នឹង​កើតមាន​ទៅ​ក្នុង​អនាគត​ ​បញ្ញត្តិ​របស់​វេទនា​នោះ​ ​ថា​នឹង​កើតមាន​ទៅ​ក្នុង​អនាគត​ ​តែ​ការពិចារណា​នូវ​វេទនា​នោះ​ ​ថា​គ្មាន​ក្នុង​បច្ចុប្បន្ន​នេះ​ទេ​ ​ការពិចារណា​នូវ​វេទនា​នោះ​ ​ថា​គ្មាន​ពីអ​តី​ត​កាល​មក​ទេ​។​ ​សញ្ញា​ណា​។​ ​សង្ខារ​ទាំងឡាយ​ណា​ ​មិនទាន់​កើត​ហើយ​ ​
ថយ | ទំព័រទី ១៦៨ | បន្ទាប់
ID: 636849872880075170
ទៅកាន់ទំព័រ៖