ព្រះត្រៃបិដក ភាគ ៣៣

​មិនទាន់​កើត​ប្រាកដហើយ​ ​ការពិចារណា​នូវ​សង្ខារ​ទាំងឡាយ​នោះ​ ​ថា​នឹង​កើតមាន​ទៅ​ក្នុង​អនាគត​ ​បញ្ញត្តិ​របស់​សង្ខារ​ទាំងឡាយ​នោះ​ ​ថា​នឹង​កើតមាន​ទៅ​ក្នុង​អនាគត​ ​ឈ្មោះ​របស់​សង្ខារ​ទាំងឡាយ​នោះ​ ​ថា​នឹង​កើតមាន​ទៅ​ក្នុង​អនាគត​ ​តែ​ការពិចារណា​នូវ​សង្ខារ​ទាំងឡាយ​នោះ​ ​ថា​គ្មាន​ក្នុង​បច្ចុប្បន្ន​នេះ​ទេ​ ​ការពិចារណា​នូវ​សង្ខារ​ទាំងឡាយ​នោះ​ ​ថា​គ្មាន​ពីអ​តី​ត​កាល​មក​ទេ​។​ ​វិញ្ញាណ​ណា​ ​មិនទាន់​កើត​ហើយ​ ​មិនទាន់​កើត​ប្រាកដហើយ​ ​ការពិចារណា​នូវ​វិញ្ញាណ​នោះ​ ​ថា​នឹង​កើតមាន​ទៅ​ក្នុង​អនាគត​ ​ឈ្មោះ​របស់​វិញ្ញាណ​នោះ​ ​ថា​នឹង​កើតមាន​ទៅ​ ​ក្នុង​អនាគត​ ​បញ្ញត្តិ​របស់​វិញ្ញាណ​នោះ​ ​ថា​នឹង​កើតមាន​ទៅ​ក្នុង​អនាគត​ ​តែ​ការពិចារណា​ ​នូវ​វិញ្ញាណ​នោះ​ ​ថា​គ្មាន​ក្នុង​បច្ចុប្បន្ន​នេះ​ទេ​ ​ការពិចារណា​នូវ​វិញ្ញាណ​នោះ​ ​ថា​គ្មាន​ពីអ​តី​ត​កាល​មក​ទេ​។​
ថយ | ទំព័រទី ១៦៩ | បន្ទាប់
ID: 636849873100167758
ទៅកាន់ទំព័រ៖