ព្រះត្រៃបិដក ភាគ ៣៣

 ​[​១៣៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​ណា​ ​ដែល​កើត​ហើយ​ ​កើត​ប្រាកដហើយ​ ​ការពិចារណា​នូវ​រូប​នោះ​ ​ថា​មាន​ក្នុង​បច្ចុប្បន្ន​ ​ឈ្មោះ​របស់​រូប​នោះ​ ​ថា​មាន​ក្នុង​បច្ចុប្បន្ន​ ​បញ្ញត្តិ​របស់​រូប​នោះ​ ​ថា​មាន​ក្នុង​បច្ចុប្បន្ន​ ​តែ​ការពិចារណា​នូវ​រូប​នោះ​ ​ថា​គ្មាន​ពីអ​តី​ត​កាល​មក​ទេ​ ​ការពិចារណា​ ​នូវ​រូប​នោះ​ ​ថា​ឥតមាន​ទៅ​ក្នុង​អនាគត​ទេ​។​ ​វេទនា​ណា​ ​ដែល​កើត​ហើយ​ ​កើត​ប្រាកដហើយ​។​បេ​។​ ​បញ្ញត្តិ​របស់​វេទនា​នោះ​ ​ថា​គ្មាន​ក្នុង​បច្ចុប្បន្ន​ ​តែ​ការពិចារណា​ ​នូវ​វេទនា​នោះ​ ​ថា​គ្មាន​ពីអ​តី​ត​កាល​មក​ទេ​ ​ការពិចារណា​ ​នូវ​វេទនា​នោះ​ ​ថា​ឥតមាន​ទៅ​ក្នុង​អនាគត​ទេ​។​ ​សញ្ញា​ណា​។​ ​សង្ខារ​ទាំងឡាយ​ណា​ ​ដែល​កើត​ហើយ​ ​កើត​ប្រាកដហើយ​ ​ការពិចារណា​ ​នូវ​សង្ខារ​ទាំងឡាយ​នោះ​ ​ថា​មាន​ក្នុង​បច្ចុប្បន្ន​ ​ឈ្មោះ​របស់​សង្ខារ​ទាំងឡាយ​នោះ​ ​ថា​មាន​ក្នុង​បច្ចុប្បន្ន​ ​បញ្ញត្តិ​របស់​សង្ខារ​ទាំងឡាយ​នោះ​ ​ថា​មាន​ក្នុង​បច្ចុប្បន្ន​ ​តែ​ការពិចារណា​ ​នូវ​សង្ខារ​ទាំងឡាយ​នោះ​ ​ថា​គ្មាន​ពីអ​តី​ត​កាល​មក​ទេ​ ​ការពិចារណា​ ​នូវ​សង្ខារ​ទាំងឡាយ​នោះ​ ​ថា​ឥតមាន​ទៅ​ក្នុង​អនាគត​ទេ​។​ ​វិញ្ញាណ​ណា​ ​ដែល​កើត​ហើយ​ ​កើត​ប្រាកដហើយ​ ​ការពិចារណា​ ​នូវ​វិញ្ញាណ​នោះ​ ​ថា​មាន​ក្នុង​បច្ចុប្បន្ន​
ថយ | ទំព័រទី ១៧០ | បន្ទាប់
ID: 636849873292118737
ទៅកាន់ទំព័រ៖