ព្រះត្រៃបិដក ភាគ ៣៣
ឈ្មោះរបស់វិញ្ញាណនោះ ថាមានក្នុងបច្ចុប្បន្ន បញ្ញត្តិរបស់វិញ្ញាណនោះ ថាមានក្នុងបច្ចុប្បន្ន តែការពិចារណា នូវវិញ្ញាណនោះ ថាគ្មានពីអតីតកាលមកទេ ការពិចារណា នូវវិញ្ញាណនោះ ថាឥតមានទៅក្នុងអនាគតទេ។ ម្នាលភិក្ខុទាំងឡាយ សភាវៈ៣យ៉ាងនេះឯង គឺ គន្លងពាក្យ១ គន្លងឈ្មោះ១ គន្លងបញ្ញត្តិ១ ពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ មិនដែលលះបង់ មិនធ្លាប់លះបង់ មិនទម្លាក់ចោល មិនដែលទម្លាក់ចោល មិនធ្លាប់ខាំងឃាត់ឡើយ។
[១៣៧] ម្នាលភិក្ខុទាំងឡាយ ពួកជនណា អ្នកនៅក្នុងឧក្កលជនបទ ជាអ្នកពោលនូវភ្លៀង ជាអហេតុកវាទ ជាអកិរិយវាទ ជានត្ថិកវាទ ជនទាំងនោះ បានសំគាល់នូវសភាវៈទាំង៣ នេះគឺ គន្លងពាក្យ១ គន្លងឈ្មោះ១ គន្លងបញ្ញត្តិ១ ថាជារបស់មិនគួរតិះដៀល មិនគួរហាមឃាត់ឡើយ។ សេចក្តីនោះ ព្រោះហេតុអ្វី។ ព្រោះខ្លាចសេចក្តីនិន្ទា ការលើកទោស និងសេចក្តីប្រណាំងប្រជែង។
ចប់ ឧបាយវគ្គ ទី១។
ID: 636849873517261615
ទៅកាន់ទំព័រ៖